គិតមកដល់យប់ថ្ងៃទី២៣ខែឧសភា អាមេរិកមានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅជាង ១,៦៤លានាក់ និងស្លាប់ ជាង ៩៧ពាន់នាក់ ។ នៅពេលនេះប្រធានាធិបតីដូណាល់ ត្រាំ ក៏បានបញ្ជាឲ្យបណ្តារដ្ឋ បើកទ្វារព្រះវិហារទាំងអស់នៅទូទាំងប្រទេស ទាំងវិហារគ្រឹស្ត និងវិហារអុីស្លាម។ មិនតែប៉ុណ្ណោះ លោកនឹងចេញមុខ ដោយផ្ទាល់ បើបណ្តារដ្ឋណាមួយនៅតែបន្ដហាមប្រាម។
លោកត្រាំបានលើកឡើងថា កន្លែងផ្សេងៗ អនុញ្ញាតឲ្យបើកទ្វាដំណើការ ហេតុអ្វីព្រះវិហារមិនអាចបើកទ្វាបាន? ទាំងនោះហើយបានជាប្រធានាធិបតី ដូណាល់ ត្រាំ បានស្នើឲ្យបើកទ្វារទីសក្ការបូជា ដែលជាកន្លែងដ៏ពិសិដ្ឋរបស់ជនជាតិអាមេរិក ។ លោកបានបញ្ជាឲ្យបណ្តារដ្ឋទាំងអស់ត្រូវតែអនុវត្តតាមបទបញ្ជានេះ ប្រសិនបើមិនធ្វើតាមនោះទេ លោកនឹងចេញមុខដោះស្រាយដោយផ្ទាល់តែម្ដង។
សារព័ត៌មាន CNN កាលពីថ្ងៃទី២២ ខែឧសភាបានផ្សាយថា ប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាក់ថា «នេះគឺជាទីកន្លែងផ្សះផ្សាសង្គមរបស់យើង និងរក្សាសាមគ្គីភាពរបស់ពលរដ្ឋអាមេរិក។ បើមិនបើកទេ ពិតជារឿងមិនសមហេតុផលឡើយ។ លោកត្រាំ បានបញ្ជាក់ថា រដ្ឋមួយចំនួន បាន បើកទ្វារហាងស្រា ដោយមិនអនុញ្ញាតឲ្យបើកទ្វារព្រះវិហារជារឿងមិនសមហេតុផល»។