លិចទូកនៅទុយនេស៊ី ស្លាប់និងបាត់ខ្លួនជាច្រើន

ចែករំលែក៖

ទុយនេសុី៖ នៅថ្ងៃសៅរ៍ ទី២៣មានករណីលិចទូកដឹកជនភៀសខ្លួនខុសច្បាប់ពីប្រទេសទុយនេស៊ីឆ្ពោះអុីតាលី ។ លោក Triaa មន្ត្រីក្នុងតំបន់បានឲ្យ ក្រុមជួយសង្គ្រោះស្រង់ជនរងគ្រោះជាច្រើនចេញពីទឹក ហើយកំពុងស្វែង រកអ្នកបាត់ខ្លួន ៦នាក់ទៀត។ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថាមានមនុស្សម្នាក់ស្លាប់។
អ្នកនាំពាក្យកម្លាំងការពារទុយនេស៊ី លោក Moez Triaa បានបញ្ជាក់ថា ហេតុការខាងលើកើតឡើងនៅក្នុងតំបន់ សមុទ្រក្នុងស្រុក Thyna ជិតកំពង់ផែក្នុងខេត្ត Sfax ។ នៅលើទូកនោះមានជនជាតិទុយនេស៊ី២០នាក់ ។
លោក Moez Triaa បានបញ្ជាក់ទៀតថាក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលបាត់ខ្លួន ចំណែកមនុស្ស ១១នាក់ នៅលើទូកនោះត្រូវបានចាប់ខ្លួនផងដែរ។
សារព័ត៌មានVietnam+ នៅថ្ងៃទី ២៤ខែឧសភាបានផ្សាយថា មន្ត្រីការពារដែនទុយនេស៊ីបានឲ្យដឹងថា ចាប់តាំងពី ថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែឧសភា នេះ ក្រុមសន្តិសុខចាប់បានជនភៀសខ្លួនខុសច្បាប់ ដល់ទៅ២២៣នាក់ ប៉ុនប៉ងឆ្លងដែនសមុទ្រមេឌីទែរ៉ាណេទៅកាន់អឺរ៉ុប ។
ចំណែកក្រុមការពារដែនសមុទ្រអឺរ៉ុប Frontex បានឲ្យដឹងថា ជនភៀសខ្លួនចូលមកអឺរ៉ុប ធ្លាក់ដល់ទៅ៨៥ភាគរយ ក្នុងខែមេសា។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print