ភ្នំពេញ៖ គេច្រើនគិត ឆ្ងល់ លើកឡើងថា៖ ហេតុអ្វី បានជាប្រុសអ្នកមាន ហើយសង្ហាភាគច្រើន រៀបការជាមួយនឹងប្រពន្ធមិនសូវស្អាត.! ចុះអ្នកស្អាតដ៏ច្រើនម្តេចមិនជ្រើសរើស..!
និយាយរួមទៅ ជាការពិត មនុស្ស ប្រុស ភាគ ច្រើនសម្លឹងមើលទៅកាន់មនុស្សស្រីមុនគេបំផុតនោះ គឺ រូបសម្រស់មុខមាត់ រូបរាង ពីព្រោះរូបសម្បត្តិខាងក្រៅ របស់ មនុស្ស ស្រីគឺជាកត្តាមួយដ៏សំខាន់ ដែលអាច អូសទាញចិត្ត របស់មនុស្ស ប្រុសបាន ដោយងាយ
ជាញឹកញាប់តែងលើកឡើងថា៖ តើមូលហេតុ អ្វីបាន ជាបុរស អ្នកមាន ហើយ សង្ហាភាគច្រើន រៀបការ ជាមួយនឹងប្រពន្ធ ដែលមិនសូវ មានសម្រស់ស្រស់ស្អាតទៅវិញ ?
ផ្ទុយទៅវិញមនុស្សស្រី ភាគច្រើន តែង យល់ថា មនុស្សប្រុស ដែលមាន ហើយ សង្ហាគឺ ច្រើនតែស្រលាញ់រើសមនុស្ស ស្រីណាដែល ស្អាតៗ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ មិន ប្រាកដថា មនុស្សប្រុស ទាំងអស់ គឺ សុទ្ធតែ គិតបែបនេះនោះ ទេ។ បើមានតែរូបសម្រស់ តែមួយមុខ ក៏មិនអាចចងចិត្ត មនុស្សប្រុស បានយូរនោះដែរ។ ពោលគឺ ថារូបសម្រស់ ស្រស់ស្អាត ជាចំណុចមួយហើយតែចរិតមាយាទល្អ ក៏ជារឿងមួយដ៏ សំខាន់ខ្លាំងផងដែរ។ ពាក្យខ្លះគេនិយាយថា៖ «នារីដែលស្អាត ជាឋានសួគ៍នៃចក្ខុ ប៉ុន្តែជាឋានរកនៃដួងចិត្ត» តែក៏មិនសំដៅថាមានទាំងអស់នោះទេ។
គេ តែងសង្កេតឃើញថា ភាគច្រើន នៃ មនុស្សប្រុសដែល មានកម្រិតវប្បធម៌ ខ្ពស់ ចាស់ចិត្ត ចាស់គំនិត ហើយជា អ្នកមាន ពិតប្រាកដនោះ គឺគេមិនមែនផ្តល់តម្លៃ មនុស្សស្រី តែ ទៅលើរូបសម្រស់ខាងក្រៅ ជាសំខាន់នោះទេ តែ ចរិតមាយាទទៅ វិញ ទេទើបជាសម្បត្តិ ដ៏មានគុណតម្លៃ នៃ មនុស្ស ស្រី ដែលមនុស្ស ប្រុសចង់បានយក មកធ្វើ ជាគូអនាគត នោះ។
បើតាម តថភាព ជាក់ស្តែង មនុស្ស ប្រុស កាន់តែមានគឺកាន់តែប្រុងប្រយ័ត្ន ណាស់ មុន នឹងសម្រេចចិត្ត យកនារីណាម្នាក់មក ធ្វើ ជាគូរអនាគត គឺគេសង្កេតមើលខ្លាំងណាស់។ គេមិនមែនយកប្រពន្ធ មកដើម្បីតែ ធ្វើខ្លួន ដើរលេងសប្បាយឡួយ ឆាយ បំផ្លាញ ទ្រព្យ ដែលគេ ខំរកនោះទេ តែ គេត្រូវការមនុស្ស ស្រីណាដែល ត្រឹម ត្រូវ អាច មកមើលថែទ្រព្យសម្បត្តិ ចម្រុងចំរើន មុខមាត់ គ្រួសារ របស់ គេបាន។
ជារួមមនុស្ស ប្រុស ដែល បានប្រពន្ធ ស្អាត ជាសម្បត្តិ ផ្គាប់ មុខមួយហើយ តែបើបាន ប្រពន្ធល្អ ចរិតមាយាទថ្លៃថ្នូរចេះ គោរពស្រលាញ់ ឪពុកម្តាយក្មេក នឹងអ្នកផ្ទះរបស់ យើងទុកដូច អ្នក ផ្ទះរបស់គេចេះទុកដាក់ មើលថែរក្សាទ្រព្យសម្បត្តិចេះ ជួយទុក្ខធុរៈគ្នាដឹង ក្តៅដឹង ត្រជាក់នោះ គឺ ប្រៀបបាន នឹង ទ្រព្យគាប់ ដ៏មាន តម្លៃ មិនអាចកាត់ថ្លៃបាននោះទេ។ ដូចពាក្យចាស់តែងពោលថា រូបសម្រស់លុយកាក់សុទ្ធ តែជារបស់ក្រៅខ្លួនវា មិនអាចនៅគង់វង្ស ស្ថិតថេរជាមួយ យើងបានជារៀងរហូតនោះ ទេ។ តែភាព ស្មោះត្រង់ពិតប្រាកដនោះទេ ដែលនៅជាប់ ជាមួយយើងជា រៀងរហូតនោះ។
សំខាន់អាចជានិស្ស័យពីកំណើត ដែលសាងល្អ ទើបជួបគ្នាមានសុភមង្គល ទ្រព្យសម្បត្តិ មុខមាត់ សុខកាយ សប្បាយ យកយោគយល់ចិត្តគ្នា៕
ដោយ៖ សហការី