Hana Kimura អ្នកចំបាប់អាជីពជប៉ុននិងជាបេក្ខនារីក្នុងកម្មវិធី Netflix Terrace House បានទទួលមរណភាពនៅអាយុ ២២ ឆ្នាំ

ចែករំលែក៖

វិស័យកីឡាពិភពលោក ទទួលបានដំណឹងអាក្រក់ ក្រោយការស្លាប់របស់ កីឡាចំបាប់ជប៉ុននាង Hana Kimura ក្នុងពេលដែលនាងទើបតែឈានចូលអាយុ២២ឆ្នាំបានប៉ុន្មានខែប៉ុណ្ណោះ។

កាលពីថ្ងៃទី២៣ខែឧសភា Fan គាំទ្រនាងបារម្ភយ៉ាងខ្លាំងពីសុខភាពរបស់នាង ក្រោយពេល នាងបង្ហោះលើបណ្តាញសង្គមពីរូបភាព ធ្វើទារុញ។ នាងបានសរសេរនៅលើបណ្តាញសង្គមពីគោលបំណងចង់ស្លាប់ ។ (ការបង្ហោះលើបណ្តាញសង្គមត្រូវបានលុបចោលវិញ)។
នាង Hana Kimura បានសរសេរនៅលើបណ្តាញសង្គមថា «ជារៀងរាលថ្ងៃ នាងទទួលបានសារយ៉ាងតិច១០០សារ ធ្វើឲ្យខ្ញុំមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំង ខ្ញុំត្រូវតែស្លាប់ ។ អរគុណជីវិត ដែលបាននាំម្តាយមកក្បែរខ្ញុំ អរគុណអ្នកដែលបានគាំទ្រខ្ញុំ ។នៅពេលនេះខ្ញុំហត់ហើយ សុំទោសអ្នកទាំងអស់គ្នា ស្រឡាញ់អនកទាំងអស់គ្នា លាហើយ»។
បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបើកការស្រាវជ្រាវ ពីមូលហេតុបណ្តាលឲ្យនាងស្លាប់ ។ ប៉ុន្តែក្រុមអ្នកគាំទ្រសន្និដ្ឋានថា នាងអាចធ្វើអត្តឃាត។
ចំណែកសារព័ត៌មាន Forbes បានបញ្ជាក់ថា នាង Hana Kimuraអាចរងការគំរាមកំហែងលើសង្វៀន MXH ជាមូលហេតុធ្វើឲ្យនាងត្រូវបញ្ចប់ជីវិតខ្លួនឯង។
នាង Hana Kimura ធ្លាប់ទទួលបានជ័យជម្នះក្នុងការប្រកួតពាន់រង្វាន់ Fighting Spirit Award 2019 រៀបចំឡើងដោយក្រុមហ៊ុន Stardom ។ នាង Hana Kimuraស្ថិតនៅក្នុងចំណោមកីឡាចំបាប់អាជីបទាំង១០០នៅលើពិភពលោក។
នាង Hana Kimura កើតនៅឆ្នាំ១៩៩៧ មិនត្រឹមតែល្បីល្បាញនៅក្នុងវិស័យកីឡា របស់ពិភពលោកនោះឡើយ នាងក៏ជា បេក្ខនារី នៅក្នុងកម្មវិធី Netflix Terrance House Tokyo  ដែលបានប្រជាប្រិយភាពផងដែរ ។

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print