ដុតភ្លើងទៀនចោលភ្លេចមើល ឆេះអស់ផ្ទះ១ខ្នងនិងរងរបួសមនុស្សម្នាក់នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋ១ខ្នងត្រូវបានអគ្គិភ័យឆេះខ្ទេចគ្មានសល់ និង បណ្តាលឱ្យរបួសមនុស្សម្នាក់ ខណៈដែលម្ចាស់ផ្ទះដុតទៀនទុកចោលអត់បានមើល ។

ហេតុការណ៍ឆេះផ្ទះនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ក្នុងភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាកើតហេតុ មានក្លិនឆ្ងៀមផ្សែងហើយពេលចេញទៅខាងក្រៅឃើញផ្ទះខាងលើឆេះសន្ធោសន្ធៅបាត់ទៅហើយ ។ពេលនោះអ្នកស្រុកបាននាំគ្នាទៅជួយពន្លត់ដែរតែជួយអត់ទាន់ ធ្វើឱ្យម្ចាស់ផ្ទះរងរបួសធ្ងន់ត្រូវដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះខ្ទេចនេះមានទំហំ៤ម៉ែត្រគុណនិឹង៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងស្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះមោគ ឃី ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ឧប្បត្តិហេតុគ្រោះអគ្គិភ័យនេះ បណ្តាលឱ្យឆេះអស់ម៉ូតូ០១គ្រឿង(ម៉ាកធូដេ) , កង់០១គ្រឿង ,ទូរស័ព្ទដៃ០១គ្រឿ ,អង្ករ០៣ការុង លុយរៀលចំនួន ២លានរៀល៕ដោយ៖ចន្ថា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print