ភ្នំពេញ៖ លោកឧត្តមេសនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ បានផ្តល់ដំណឹងដល់សាធារណជនទាំងអស់ អាចរាយការណ៍ជាបន្ទាន់ មកកាន់លេខទូរស័ព្ទ៣ខ្សែ គឺ ០២៣ ៦៦៦ ៧៦ ៦៧, ០២៣ ៦៦៦ ៧៣ ៦៧ និងមួយខ្សែទៀត ០២៣ ៦៦៦ ៨៦ ៦៨ ដែលមជ្ឈមណ្ឌលប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នឹងរង់ចាំទទួល ២៤ម៉ោងលើ២៤ម៉ោង ដើម្បីទទួលបាននូវព័ត៌មានច្បាស់ការណ៍ ឈានដល់ការបង្ក្រាបទៅលើទីតាំងស្តុកឈើល្មើសច្បាប់ ការដឹកជញ្ជូនឈើល្មើសច្បាប់ ការកាប់បំផ្លាញព្រៃឈើល្មើសច្បាប់ ៕