នៅរសៀលនេះមានក្រុមអាជីវករជាង១០០ នាក់មកពីផ្សារទំនប់ បានមកធ្វើការតវ៉ាបិទផ្លូវនៅមុខក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ មានអាជីវករជាង១០០នាក់មកពីផ្សារទំនប់ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ បានមកលើកគ្នាតវ៉ាបិទផ្លូវដោយឲ្យសមត្ថកិច្ចក្រសួងមហាផ្ទៃដោះលែងអាជីវករ២នាក់ដែលត្រូវកម្លាំងព្រហ្ថទណ្ឌនៃក្រសួងមហាផ្ទៃចាប់កាលពីព្រឹកមិញនៅផ្សារទំនប់ ។

ការតវ៉ានេះត្រូវបានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌចំការមនឲ្យនាំគ្នាបំបែក ។

ដោយឡែកបានប្រាប់ឲ្យក្រុមអាជីវករទំនប់ថា អនុញ្ញាតឲ្យក្រុមអាជីវករចូលមកតវ៉ាបានតែ២នាក់ប៉ុណ្ណោះ ប៉ុន្តែក្រុមអាជីវករមិនព្រមដោយចង់ចូលទៅទាំងអស់គ្នា ។

ទោះជាយ៉ាងណាក្រុមអាជីវករទាំងនោះកំពុងតែធ្វើការតវ៉ា ៕

12620656_951570391564688_275592831_o

12592023_951570414898019_987778763_o

...

12562921_951570428231351_340180999_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print