រថយន្តកូរ៉េដឹកទឹកសុទ្ធឈប់វ៉ៃភ្លើងស៊ីញ៉ូ ត្រូវបានម៉ូតូមួយគ្រឿងបើកលឿនអត់ភ្លើងទៅទាក់ដៃចង្កូត បណ្ដាលឱ្យបុរសនោះដួលរងរបួសធ្ងន់

ចែករំលែក៖

ខេត្តប៉ៃលិន៖ រថយន្តកូរ៉េមួយគ្រឿងដឹកទឹកសុទ្ធពីរជាន់ត្រូវបានឈប់លើចិញ្ចើមផ្លូវជាតិ៥៧វ៉ៃភ្លើងស៊ីញ៉ូ ស្របពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរី២០០៨ ពណ៍ខ្មៅបើកស្របគ្នាមកពីក្រោយដឹកផ្លែល្ហុងបណ្ដាលឱ្យទាក់ដៃចង្កូតម៉ូតូរួចក៏ទាក់ការុងដាក់ផ្លែល្ហុងជាប់ដៃរថយន្តខាងក្រោយធ្វើឱ្យមនុស្សម្នាក់និងម៉ូតូដួលបោកខ្លួនលើផ្លូវជាតិ បាក់ធ្មេងអស់៦ផ្នែកខាងមុខ បាក់ដៃខាងស្ដាំ រលាត់ដៃជើង ក្រោយមកត្រូវបានអ្នកភូមិគេស្គាល់ដឹកដាក់លើម៉ូតូទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ប៉ុន្តែរបួសធ្ងន់ធ្ងរពេកក៏ដឹកបញ្ជូនបន្តទៅមន្ទីរខេត្តបាត់ដំបង។

received_1683037668647444

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នៅចំណុចខាងលិចវត្តអូរប្រើសលើ តាមបណ្តោយផ្លូវជាតិលេខ៥៧ ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា  នៅមុនពេលកើតហេតុគេឃើញជនរងរគ្រោះឈ្មោះស្រេង ស្រៀង ហៅតាហុង អាយុ៦២ឆ្នាំមុខរបរប្រធានសហគមន៍មានប៉ៃលិននៅក្នុងភូមិតាពុកក្រោម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកម៉ូតូហុងដាឌ្រីម ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1A-1345។ រីឯរថយន្តកូរ៉េដឹកទឹកសុទ្ធ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2-O1345 បើកបរដោយឈ្មោះប្រុស គ្រឿន ភេទប្រុស អាយុ៣៦ឆ្នាំមុនរបរបើកបររថយន្ត រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន បើកបរក្នុងទិសដៅពីកើតទៅលិចមកដល់កន្លែងកើតហេតុរថយន្តអត់ទឹកក៏ឈប់លើចិញ្ជើមបើកវ៉ៃភ្លើងស៊ីញូស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើបើកស្របមកពីក្រោយមានដឹកផ្លែហុង នៅខាងក្រោយក៍បានទាក់ដែករនាំងរថយន្តកូរ៉េបណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។

បន្ទាប់មកស្រាប់តែឃើញសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិនចុះមកដល់វាស់វាង រួចអូសរថយន្តនិងម៉ូតូទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍នៃស្នងការខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

received_1683037678647443

received_1683037661980778

received_1683037675314110

...

ដោយ៖ ស  សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print