​អា​មេ​រិ​ក​សងបំណុល​អ៊ី​រ៉​ង់​ជិត​២​ពាន់​លាន​ដុល្លារ​ក្រោយ​ដក​ទណ្ឌកម្ម​ទាំងស្រុង

ចែករំលែក៖

​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​កាលពី​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៦​ បានឱ្យ​ដឹង​ថា​ អា​មេ​រិ​ក​នឹង​សង់បំណុល​ដល់​អ៊ី​រ៉​ង់​៤០០​លាន​ដុល្លារ​និង​ ការ​ប្រាក់​កើនឡើង​រហូត​ដល់​ទៅ​១.៣០០​លាន​ដុល្លារ​។​ ទាំងនោះ​ជា​ សកម្មភាព​វិជ្ជមាន​មួយ​រវាង​អ៊ី​រ៉​ង់​នឹង​អា​មេ​រិ​ក​ក្រោយ​ពេល​ក្រុម​អង្កេត​ ការណ៍​ថាមពលបរមាណូ​អន្ដរជាតិ​បញ្ជាក់​ថា​ អ៊ី​រ៉​ង់​ពិតជា​បាន​គោរព​កិច្ច​ ព្រមព្រៀង​យ៉ាង​ខ្ជាប់ខ្ជួន​។​

IN30_KERRY_1346795f

​សារព័ត៌មាន​ AFP​ បាន​ដកស្រង់​សម្ដី​រដ្ឋមន្ដ្រី​ការ​បរទេស​អា​មេ​រិ​ក​ បាន​បញ្ជាក់​ថា​ បំណុល​៤០០​លាន​ដុល្លារ​ដែល​អ៊ី​រ៉​ង់​បាន​កក់​អា​មេ​រិ​ក​ សម្រាប់​ទិញ​អាវុធ​កាលពីមុន​ពេល​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​អ៊ី​រ៉​ង់​ ហើយ​ តាំងពី​ពេល​នោះ​មក​ការ​ប្រាក់​បាន​កើនឡើង​រហូត​ដល់​ទៅ​១,៣​ពាន់​លាន​ ដុល្លារ​ ។​

​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ី​ន​តោន​និង​អ៊ី​រ៉​ង់​បាន​កាត់​ផ្ដាច់ទំនាក់ទំនង​ ក្រោយ​ធ្វើ​បដិវត្ដ​អិ​ស្លា​ម​អ៊ី​រ៉​ង់​នៅ​ឆ្នាំ​១៩៧៩​។​ នៅ​ឆ្នាំ​ ១៩៨១​អ៊ី​រ៉​ង់​បាន​ដាក់​លិខិត​ឡើង​ទៅ​កាន់​តុលាការ​ ទីក្រុង​ឡា​អេ​ស្នើ​ឱ្យ​អា​មេ​រិ​ក​សង​ប្រាក់​ទាំងនោះ​ មក​វិញ​។​ ប្រធានាធិបតី​អា​មេ​រិ​កបាន​បញ្ជាក់​ ថា​ ទឹកប្រាក់​ទាំងនោះ​នៅ​ទាប​ជាង​ការ​ចង់បាន​ របស់​អ៊ី​រ៉​ង់​ ប៉ុន្ដែ​នេះ​ជា​ការ​ដោះស្រាយ​ពឹង​ ផ្អែក​ទៅ​លើ​ការ​យល់យោគ​គ្នា​ក្រោយ​កិច្ច​ ព្រមព្រៀង​ ។​

​ការ​សម្រេច​សងបំណុល​ខាងលើ​របស់​ អា​មេ​រិ​ក​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​ ប្រឆាំង​ដោយ​ចាត់​ទុក​ថា​ គោ​លន​យោ​ បាយ​របស់​អា​មេ​រិ​កបាន​បន្ធូ​បន្ថយ​ខ្លាំង​ ពេក​ដល់​អ៊ី​រ៉​ង់​។​ លោក​ Reince​ Priebus​ ប្រធាន​គណៈកម្មាធិការ​សភា​មក​ពី​គណ​ បក្ស​សាធារណរដ្ឋ​បាន​បញ្ជាក់​ថា​ ការ​ដែល​បន្ធូ​ដៃ​ឱ្យ​ប្រទេស​ដែល​គាំទ្រ​ក្រុម​ភេរវ​ កម្ម​លំដាប់​ពិភពលោក​មិនមែន​ជា​យុទ្ធសាស្ដ្រ​ជួយ​ឱ្យ​អា​មេ​រិ​ក​មាន​សុវត្ថិភាព​នោះ​ ឡើយ​គឺ​ធ្វើ​ឱ្យ​អា​មេ​រិ​ក​កាន់តែ​ជួប​ផល​លំបាក​។​ លោកស្រី​ហ៊ី​ល​ឡា​រី​ គ្លី​ន​តុ​ន​ គួរតែ​ ថ្កោលទោស​ដល់​សកម្ម​ ភាព​ខាងលើ​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print