​លោក​ ថោ​ង​ ខុន​ បញ្ជាក់​ជា​ថ្មី​ថា​កម្ពុជា​នៅ​មានឱកាស​ដាក់​ក្បាច់គុន​ល្បុក្កតោ​ទៅ​អង្គការ​យូ​នី​ស្កូ​ម្ដងទៀត

ចែករំលែក៖

​ភ្នំពេញ៖​ លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ ក្រសួងទេសចរណ៍​និង​ជា​ប្រធាន​គណៈ​ ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ថ្លែង​ថា​ កម្ពុជា​នៅ​មានឱកាស​ដាក់​សំណើ​ ជា​ថ្មី​ទៅ​អង្គការ​យូ​នី​ស្កូ​ដើម្បី​ស្នើ​សុំ​ដាក់​ក្បាច់គុន​ល្បុក្កតោ​ចូល​ក្នុង​បញ្ជី​បេ​តិក​ ភណ្ឌ​ពិភពលោក​ដែល​ជា​សម្បត្ដិ​អរូបី​ មនុស្សជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ក្នុង​សិក្ខាសាលា​ស្ដី​ពី​ “​គុណ​ តម្លៃ​នៃ​ក្បាច់គុន​ល្បុក្កតោ​ក្នុង​សង្គម​ វប្បធម៌​ជាតិខ្មែរ​ ”​នៅ​ទីស្នាក់ការ​ NOCC​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ លោក​ឧត្ដមសេនីយឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយ​រង​សេនាធិការ​ចម្រុះ​និង​ជា​មេ​បញ្ជា​ ការ​រង​កងទ័ពជើងគោក​រួម​ជាមួយ​មន្ដ្រី​សំខាន់ៗ​មក​ពី​ក្រសួង​ស្ថាប័ន​និង​អង្គការ​ពាក់ព័ន្ធ​លោកគ្រូ​អ្នកគ្រូ​ជាង​២០០​នាក់​។​

lida 5 copy

​លោក​ ថោ​ង​ ខុន​ បាន​រំលឹក​ថា​ កាល​ ពី​ឆ្នាំ​២០១២​កន្លង​ទៅ​កម្ពុជា​ធ្លាប់​បាន​ រៀបចំ​ឯកសារ​ស្នើ​សុំ​ទៅ​អង្គការ​យូ​នី​ស្កូ​ ម្ដង​ ប៉ុន្ដែ​ត្រូវ​បាន​អង្គការ​នេះ​បដិសេធ​ និង​បញ្ជូន​ឯកសារ​ត្រឡប់​មក​វិញ​ដោយ​សំអាង​ថា​សំណុំ​ឯកសារ​របស់​កម្ពុជា​ មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​សុំ​ចុះបញ្ជី​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្លួន​ ឱ្យ​ក្លាយទៅជា​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​ លោក​អរូបី​នៃ​មនុស្សជាតិ​នោះ​ទេ​ ដូច្នេះ​ កម្ពុជា​ត្រូវ​ផលិត​ឯកសារ​ឱ្យ​ច្បាស់​ជាង​នេះ​បន្ថែម​ទៀត​ ។​

​លោក​រដ្ឋមន្ដ្រី​បាន​បន្ដ​ទៀត​ថា​ ការ​ បដិសេធ​ពេល​នោះ​យើង​បាន​បំពេញ​ បែបបទ​ដាក់​ក្នុង​ទម្រង់​សង្គ្រោះ​បន្ទាន់​ Urgent​ Save​ to​ Guarding​ ដែល​ជា​ ទម្រង់​ពិបាក​តឹងតែង​និង​ពុំ​សូវ​សម​ស្រប​ នឹង​សមាសភាព​ក្បាច់គុន​ល្បុកតោ​នា​ បច្ចុប្បន្ន​។​ប៉ុន្ដែ​ឯកសារ​ដែល​កម្ពុជា​ ផលិត​លើក​ទី​២​នេះ​គឺ​មាន​លក្ខណៈ​ល្អ​ ប្រសើរ​ច្បាស់លាស់​ជាង​មុន​បន្ទាប់​ពី​ បាន​មិត្ដ​កូរ៉េ​ជំនាញ​ខាង​ផ្នែក​វប្បធម៌​ អរូបី​មួយ​ក្រុម​ជួយ​ជ្រើសរើស​យក​ទម្រង់​ Representative​ List-RL​ ជំនួស​វិញ​ ដែល​ជា​ទម្រង់​ក្បាច់គុន​បុរាណ​ប្រទេស​ កូរ៉េ​ធ្លាប់​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេ​តិក​ ភណ្ឌ​ពិភពលោក​អរូបី​បាន​ដោយ​ជោគ​ ជ័យ​ហើយ​នោះ​ ។​

​លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា​ កិច្ច​ ពិភាក្សា​ស្ដី​ពី​គុណ​តម្លៃ​នៃ​ក្បាច់គុន​ល្បុក្កតោ​ក្នុង​សង្គម​វប្បធម៌​ជាតិខ្មែរ​នា​ពេល​ នេះ​ គឺ​ស្វែងរក​ការ​ចុះបញ្ជី​ក្បាច់គុន​ល្បុ​ក្ក​ តោ​ក្នុង​បញ្ជី​សម្បត្ដិ​បេតិកភណ្ឌ​ពិភព​ លោក​របស់​អង្គការ​ UNESCO​ ឈាន​ទៅ​ ទទួល​បាន​ជោគជ័យ​ ។​

​ទន្ទឹម​នឹង​ការ​លើក​ឡើង​របស់​លោក​ ថោ​ង​ ខុន​ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​ខាង​ លើ​នេះ​ដែរ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ មាន​ប្រសាសន៍​ថា​ ក្បាច់គុន​បុរាណ​ខ្មែរ​ ជា​ពិសេស​ក្បាច់គុន​ល្បុក្កតោ​ជា​អាវុធ​ ចម្បាំង​ដែល​មាន​វត្ថុធាតុដើម​ក្នុង​វប្ប​ ធម៌​ខ្មែរ​យ៉ាង​ពិតប្រាកដ​ឥត​កាឡៃ​ដែល​ កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​មាន​ឆន្ទៈ​ការពារ​អភិរក្ស​និង​នាំ​គ្នា​ជីក​កកាយ​រៀបចំ​ចង​ ក្រង​បំផុស​ផ្សព្វផ្សាយ​ឱ្យ​លេច​ត្រដែត​ភ្លឺ​ ចែងចាំង​ឡើង​វិញ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ “​ខ្ញុំ​សូម​ស្នើ​ ឱ្យ​ក្បាច់គុន​ខ្មែរ​ទាំងអស់​ចូលរួម​ជាមួយ​ក្បាច់គុន​ល្បុក្កតោ​ដើម្បី​អភិវឌ្ឍ​ ពីព្រោះ​ ក្បាច់គុន​ល្បុក្កតោ​ស្ថិត​ក្នុង​ដួង​ព្រលឹង​ មេទ័ព​ខ្មែរ​តាំងពី​សម័យ​មុន​អង្គរ​មក​ ម្ល៉េះ​ក្នុង​នាម​ខ្ញុំ​ជា​យោធិន​ម្នាក់​ និង​ជា​ ថ្នាក់ដឹកនាំ​កង​យោធពលខេមរភូមិន្ទ​ ម្នាក់​ខ្ញុំ​នឹង​រៀបចំ​ដាក់​បញ្ចូល​ព្រលឹង​ជាតិខ្មែរ​ក្នុង​កម្មវិធី​ការងារ​ហាត់​ហ្វឹកហ្វឺន​កងទ័ព​យើង​នា​បច្ចុប្បន្ន​ឱ្យ​ចេះ​ទាំង​បច្ចេក​ ទេស​វិន័យ​ជា​ ពិសេស​នាំ​ឱ្យ​កា​យស​ម្ប​ ទា​កងទ័ព​រឹង​មាំ​ថែម​ទៀត​ផង​”​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​ដាក់​បញ្ចូល​ ក្បាច់គុន​ល្បុក្កតោ​ក្នុង​បញ្ជី​ឈ្មោះ​អង្គការ​UNESCO​ ខាងលើ​នេះ​ដែរ​ លោក​វ៉ា​ត់​ ចំរើន​ អនុរដ្ឋលេខាធិការ​ក្រសួង​ទេស​ ចរណ៍​និង​ជា​អគ្គលេខាធិការ​គណៈ​ក​ម្មា​ ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ចេញ​ សេចក្ដីថ្លែងការណ៍​រួម​បន្ទាន់​មួយ​ក្រោយ​ពី​អង្គ​សិក្ខាសាលា​ដំណើរការ​អស់​រយៈ​ ពេល​២​ថ្ងៃ​និង​បាន​បញ្ចប់​កាលពី​ព្រឹក​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ចំនួន​៤​ ចំណុច​ទី​១-​ឯកភាព​គាំទ្រ​ចុះបញ្ជី​ក្បាច់​ គុន​ល្បុក្កតោ​ក្នុ​តម្លៃ​ Representative​ List​ ជា​សម្បត្ដិ​បេតិកភណ្ឌ​អរូបី​នៃ​ មនុស្សជាតិ​របស់​អង្គការ​ UNESCO​ ។​ ទី​២-​ឯកភាព​គាំទ្រ​ចាត់វិធានការ​និង​ ចូលរួម​អភិរក្ស​អភិវឌ្ឍ​ក្បាច់គុន​ល្បុ​ក្ក​ តោ​ក្នុង​សង្គម​វប្បធម៌​ខ្មែរ​និង​ក្នុង​សហ​ គម​ន៍​ខ្មែរ​។​ ទី​៣-​ឯកភាព​ចំពោះ​គុណ​ តម្លៃ​រង​ក្បាច់គុន​ល្បុក្កតោ​ជា​មាគ៌ា​ឆ្ពោះទៅ​រក​ទស្សនវិស័យ​នៃ​ជីវិត​និង​ជា​មាគ៌ា​ នៃ​គុណភាព​ជីវិត​សម្រាប់​អប់រំ​កាយ​-​ចិត្ដ​និង​អប់រំ​សីលធម៌​-​វប្បធម៌​ក្នុង​សង្គម​ ជាតិ​ជា​រៀង​រហូត​។​ ទី​៤-​អង្គ​សិក្ខាសាលា​ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ សហ​ គម​ន៍​ វិស័យ​ឯកជន​ អង្គភាព​ស្ថាប័ន​ សាធារណៈ​ សិស្ស​និស្សិត​ កងកម្លាំង​ ប្រដាប់​អាវុធ​ សហការ​រួមចិត្ដ​ រួម​គិត​ រួម​ធ្វើ​និង​រួម​ទទួលខុសត្រូវ​លើ​ការ​អក្ស​ភិ​រក្ស​និង​អភិវឌ្ឍ​ “​គុណ​តម្លៃ​នៃ​ក្បាច់​ គុន​ល្បុក្កតោ​ខ្មែរ​”​ ដើម្បី​ទុកជា​មរតក​ វប្បធម៌​ជាតិ​និង​មនុស្សជាតិ​លើ​ពិភព​ លោក​ផង​ដែរ​ ។​

​សេចក្ដីថ្លែងការណ៍​ខាងលើ​នេះ​ ត្រូវ​ បាន​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ដ្រី​ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែង​គាំទ្រ​ទាំងស្រុង​នូវ​សេចក្ដីថ្លែងការណ៍​ របស់​អង្គ​សិក្ខាសាលា​ស្ដី​ពី​គុណ​តម្លៃ​ នៃ​ក្បាច់គុន​ល្បុក្កតោ​ក្នុង​សង្គម​វប្បធម៌​ ជាតិខ្មែរ​ដើម្បី​ដាក់​បញ្ចូល​ឯកសារ​កីឡា​ល្បុកតោ​ដែល​ជា​ដួង​ព្រលឹង​ជាតិ​និង​ ជា​សម្បត្ដិ​វប្បធម៌​អរូបី​អាច​ទាក់ទាញ​ ភ្ញៀវ​ទេសចរ​ដូច​ជា​ប្រាសាទអង្គរវត្ដ​ និង​វប្បធម៌​អរូបី​ជា​ច្រើន​ទៀត​ដែល​ត្រូវការ​ឱ្យ​កូន​ខ្មែរ​គ្រប់​ជំនាន់​ជួយ​ថែរក្សា​ ៕​

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print