ក្រោយពេលដែលប្រទេសមហាអំណាច អាមេរិកលុបចោលទាំងស្រុងការដាក់ ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ក៏ដូចជា អាមេរិកបានសងបំណុលដល់អ៊ីរ៉ង់ គឺជា មូលហេតុមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់អ៊ីរ៉ង់ឱ្យកើនឡើងខ្ពស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ។
ប្រទេសជាច្រើនបានសំដៅទៅដាក់ ទុននៅក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះមាន ក្រុមហ៊ុនធំៗរបស់ជប៉ុន ដូចជាក្រុម ហ៊ុនរថយន្ដបានទៅវិនិយោគនៅក្នុង ប្រទេសអ៊ីរ៉ង់ក្រោយពេលកិច្ចព្រមព្រៀងបានចូលជាផ្លូវការ។ អ៊ីរ៉ង់ជាប្រទេស ដែលមានទីផ្សារសម្បូរបែប ហើយមាន ធនធានច្រើនទៀតទាំងធនធានមនុស្ស និងធនធានធម្មជាតិដូចជារ៉ែប្រេងជាដើម អាចបង្កលក្ខណៈងាយស្រួលដល់ការវិនិ យោគទៅកាន់ប្រទេសអ៊ីរ៉ង់ ។
ស្ថានភាពសេដ្ឋកិច្ចដុនដាបរបស់ អ៊ីរ៉ង់សព្វថ្ងៃដែលបន្សល់ទុកដោយលោកអតីតប្រធានាធិបតី ម៉ាមូដ អាម៉ាឌីនណេ យ៉ាដ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ ។ គឺទើបតែក្នុងសម័យលោកប្រធានាធិបតី ហាសាន់ រូហានី បច្ចុប្បន្នទេដែលលោក បានព្យាយាមចាត់វិធានការផ្ដល់សន្ទុះ សេដ្ឋកិច្ចឡើងវិញ ដោយយល់ព្រម សម្រុះសម្រួលជាមួយសហគមន៍អន្ដរ ជាតិក្នុងរឿងនុយក្លេអ៊ែរ។ សព្វថ្ងៃនេះ អត្រាផ្លូវការនៃអ្នកអត់ការងារធ្វើមាន ១២% នៃប្រជាជនសកម្ម តែតាមតួលេខ របស់ក្រុមអ្នកសេដ្ឋកិច្ចគឺមានដល់ទៅ ៣០% ។
តាំងពីវិបត្ដិនុយក្លេអ៊ែរ អ៊ីរ៉ង់បានផ្ទុះ ដំបូងក្នុងឆ្នាំ២០០៦ មកក្រុមប្រឹក្សា សន្ដិសុខអង្គការសហប្រជាជាតិបានចេញ សេចក្ដីសម្រេចចិត្ដដាក់ទណ្ឌកម្មលើ អ៊ីរ៉ង់ចំនួន៦ដង។ សេចក្ដីសម្រេចចិត្ដ នោះបានបិទខ្ទប់លុយអ៊ីរ៉ង់នៅបរទេសជាង ៩០.០០០លានអឺរ៉ូ។ ដូច្នេះនៅក្នុងជំហាន ទី១ធនាគារកណ្ដាលអ៊ីរ៉ង់នឹងអាចយក ប្រាក់ត្រឡប់មកវិញបានជាង២៤.០០០ លានអឺរ៉ូ។ ចំនួនទឹកប្រាក់នេះនឹងអាច យកទៅជួយស្រោចស្រង់សេដ្ឋកិច្ចអ៊ីរ៉ង់ ដែលកំពុងត្រដាបត្រដួសដោយទណ្ឌកម្មសេដ្ឋកិច្ចអន្ដរជាតិជិត១០ឆ្នាំកន្លងទៅ។ ក្រៅពីទណ្ឌកម្មសេដ្ឋកិច្ចអន្ដរជាតិអ៊ីរ៉ង់ក៏បានទទួលទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេស បស្ចិមលោកមួយចំនួនដែរ ពិសេស ពីអាមេរិក និងសហភាពអឺរ៉ុប។ ជំហាន ទី២-ការលើកទណ្ឌកម្មសេដ្ឋកិច្ចចេញពី អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យអ៊ីរ៉ង់ក្នុងនាមជា ប្រទេសជង្រុកប្រេងឆៅទី៤ក្នុងលោក អាចបង្កើនការបូមប្រេងបន្ថែមចំនួន ៥០០.០០០បារ៉ែលក្នុងមួយថ្ងៃ និងដែល ក្នុងមួយឆ្នាំអាចមានដល់ទៅ២លាន បារ៉ែល។ តាមការប៉ាន់ស្មានជាមួយនឹង តម្លៃប្រេងលើទីផ្សារអន្ដរជាតិសព្វថ្ងៃ អ៊ីរ៉ង់អាចនឹងទទួលចំណូលបានពីការលក់ប្រេងក្នុងទឹកប្រាក់១៣.៧០០លានអឺរ៉ូក្នុងឆ្នាំ២០១៦នេះ។ ជំហានទី៣-ការលើកទណ្ឌ កម្មសេដ្ឋកិច្ចចេញពីអ៊ីរ៉ង់នឹងអនុញ្ញាត ឱ្យអ៊ីរ៉ង់ផ្ដើមសកម្មភាពដោះដូរ
ក្នុងផ្នែកធនាគារឡើងវិញ ដែលជាកត្ដាសំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគបរទេស នៅក្នុងប្រទេស។ ធនាគារពិភពលោក បានប្រមើលមើលថា ទឹកប្រាក់វិនិយោគ បរទេសនៅអ៊ីរ៉ង់នឹងកើនពី២.៧០០លានអឺរ៉ូទៅ៣.២០០លានអឺរ៉ូនៅ២ឆ្នាំខាងមុខ ពោលកើនទ្វេដង បើធៀបនឹងឆ្នាំ២០១៥ កន្លងទៅ ។
នៅក្នុងព្រឹត្ដិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអំពាវនាវ ដល់សហគមន៍អន្ដរជាតិបង្កើនការវិនិ យោគនៅក្នុងប្រទេសរបស់លោកឱ្យបានច្រើនជាងនេះ ក្រោយពេលកិច្ចព្រម ព្រៀងបរមាណូចាប់ផ្ដើមមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ។
ប្រធានាធិបតីរូហានីបញ្ជាក់ថា អ៊ីរ៉ង់ មានសុខសន្ដិភាពនិងស្ថិរភាពពេញលេញ មានធនធានមនុស្សសម្បូរបែប ក៏ដូច ជាថាមពល គឺជាគន្លឹះដ៏សំខាន់សម្រាប់ ការវិនិយោគទៅលើវិស័យផ្សេងៗក្នុង ប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលអ៊ីរ៉ង់បានសន្យា ថា និងបង្កើនសេដ្ឋកិច្ចប្រទេសនេះឱ្យ កាន់តែប្រសើរ ហើយសេដ្ឋកិច្ចនឹងមាន ការកើនឡើងពី៣ភាគរយឡើងដល់៥ ភាគរយនៅចុងឆ្នាំ២០១៦នេះ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរអគ្គនាយក អង្គការថាមពលបរមាណូអន្ដរជាតិIAEA លោក Yukiya Amano បានទៅកាន់ ទីក្រុងតេអេរ៉ង់ជួបពិភាក្សាជាមួយប្រធានាធិបតី រូហានី ពីបញ្ហាសំខាន់ៗពាក់ ព័ន្ធនឹងកម្មវិធីបរមាណូ។ លើសពីនេះ លោក អាមាណូ ក៏បានស្ងើចសរសើរ ដល់ប្រទេសអ៊ីរ៉ង់ដែលបានគោរពកិច្ច ព្រមព្រៀងយ៉ាងខ្ជាប់ខ្ជួន ដូចការព្រម ព្រៀងរវាងអ៊ីរ៉ង់នឹងប្រទេស៥បូក១ ។
គួរបញ្ជាក់ជូនជាដំបូងថា ការផ្ដល់ ភ្លើងខៀវរបស់ទីភ្នាក់ងារថាមពលបរមា ណូអន្ដរជាតិ AIEA នាថ្ងៃសៅរ៍ ទី១៦ ខែមករា គ្រាន់តែជាជំហានទី២នៅក្នុង ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលភាគីអ៊ីរ៉ង់ បានចុះហត្ថលេខាជាមួយសហគមន៍អន្ដរ ជាតិកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ប៉ុណ្ណោះ។ តែជំហានទី២នេះមានសារ សំខាន់ខ្លាំងណាស់សម្រាប់សហគមន៍ អន្ដរជាតិនិងប្រទេសអ៊ីរ៉ង់។ សារសំខាន់ ទី១ ភ្លើងខៀវរបស់ AIEA បានអនុញ្ញាត ឱ្យកិច្ចព្រមព្រៀងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៥ ចូលជាធរមាន ។
ទី២-ភ្លើងខៀវរបស់AIEA បានអនុ ញ្ញាតឱ្យសហគមន៍អន្ដរជាតិនិងប្រទេសបស្ចិមលោកមួយចំនួនផ្ដើមលើកទណ្ឌ កម្មសេដ្ឋកិច្ចបណ្ដើរៗចេញពីអ៊ីរ៉ង់។ ទី៣- ភ្លៀវខៀវរបស់AIEA បានអនុញ្ញាតឱ្យ អ៊ីរ៉ង់រួចផុតពីភាពឯកោវិលត្រឡប់ចូលក្នុងឆាកអន្ដរជាតិជាថ្មី និងទី៤-ភ្លើងខៀវ របស់AIEA បានអនុញ្ញាតឱ្យអ៊ីរ៉ង់ភ្ជាប់ ទំនាក់ទំនងការទូតឬកាត់បន្ថយភាពតាន តឹងជាមួយប្រទេសលោកខាងលិចមួយចំនួនឡើងវិញ ។
គួរជម្រាបជូនថា តាំងពីក្រោយកិច្ច ព្រមព្រៀងចុះហត្ថលេខាថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០១៥ មកអង្គការសហប្រជា ជាតិបានប្រគល់តួនាទីឱ្យ AIEA ជាអ្នក តាមដានត្រួតពិនិត្យមើលលើការអនុ វត្ដជាក់ស្ដែងរបស់អ៊ីរ៉ង់ក្នុងរយៈពេល ៦ខែកន្លងទៅ ពិសេសចង់ដឹងថា តើអ៊ីរ៉ង់ មានបានគោរពពាក្យសន្យារបស់ខ្លួន ឬអត់? ពិតជាមានមែន នេះបើតាម របាយការណ៍ដែលAIEA បានបញ្ជូន ទៅឱ្យក្រុមប្រឹក្សាសន្ដិសុខនៅថ្ងៃសៅរ៍ ទី១៦ ខែមករា ៕
ប្រែសម្រួល៖ ម៉ែវ សាធី