រថយន្ដ​ ហុីណូ​ ដឹកសឺទែប្រេង​(SAVI​MEX​)ប្រុងលេងផ្លូវកាត់​ តែត្រូវបានស្ពានស្ទាក់ជា​ប់…,នៅផ្លូវជាតិ​លេខ​ ៤១​ គងពិសី​

ចែករំលែក៖

ខេត្តកំពង់​ស្ពឺ​ ៖​ នាថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ​២០​២០​ វេ​លាម៉ោង​ ៤​ ទាបភ្លឺ​ ឈានចូលថ្ងៃទី​២​៦​ នៅលេីកំណាត់ផ្លូវជាតិលេខ៤១​ ចន្លោះគីឡូម៉ែតលេខ​ ១៨-១៩​ ត្រង់ចំណុចភូមិត្រាវ​ ឃុំទឹកល្អក់​ ស្រុកគងពិសី​ មានរថយន្ដ​ម៉ាកហុីណូ​ ពណ៍ស​ ពាក់ស្លាកលេខ​ 3B-8​9​45​ សណ្តោងសុឺមុី​រម៉ក​ ​មួយគ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 4A-3976​ ដឹកសឺទែ​ប្រេងសាំង​ ក្រុម​ហ៊ុន​(SAVIMEX)បេីបរ​ដោយ​តៃកុងរថយន្ត​មិនស្គាល់អត្តសញ្ញាណ​ រត់គេច​ បេីកពីទិសត្បូង​ឆ្ពោះ​ទៅទិសជេីង​ លុះមកដល់ចំណុចកៀតហេតុខាងលេី​ បាន​បុកក្បាលស្ពានអូត្រាវ​ ។

ក្រោយហេតុការណ៍ដ៏គ្រោះថ្នាក់អ្នកបេីកបរ​បានដាក់មេប្រួច​ ដោយមិនរង់ចាំការនិយា​យ​គ្នា​នោះទេ​ ប៉ុន្ដែ​ចៃដន្យ​សំណាងល្អ​មិនប​ង្កអោយ​មានគ្រោះថ្នាក់ដល់អាយុជីវិតមនុ​ស្សនិងអ្នកដទៃពិសេសអ្នកបេីកបរ​។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរ​ណ៍ស្រុកគងពិសី​ ថារថយន្ដបង្កគ្រោះថ្នាក់​ខាងលេី​ប្រហែល​មកពីអ្នកបេីកបរ​ ងងុយ​ដេ​ក​ ទេីបបណ្ដាលអោយបាត់ម្ចាស់ការនិងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេីបបណ្ដា​លអោយរេចង្កូតបុកឡេីងស្ពាន។ ​

បច្ចុប្បន្ន​រថយន្ត​បង្កគ្រោះថ្នាក់ខាងលេីត្រូវ​ តំ​ណា​ងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ច​ស្ទួចមករក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក​គងពិសី​ ជាបណ្ដោះអាសន្ន​ និងរកដំ​ណោះស្រាយសំណងជួសជុលសងការខូច​ខាតតាមនីតិវិធី​ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print