ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី២៦ នៅលេីកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែតលេខ ១៨-១៩ ត្រង់ចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី មានរថយន្ដម៉ាកហុីណូ ពណ៍ស ពាក់ស្លាកលេខ 3B-8945 សណ្តោងសុឺមុីរម៉ក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 4A-3976 ដឹកសឺទែប្រេងសាំង ក្រុមហ៊ុន(SAVIMEX)បេីបរដោយតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេច បេីកពីទិសត្បូងឆ្ពោះទៅទិសជេីង លុះមកដល់ចំណុចកៀតហេតុខាងលេី បានបុកក្បាលស្ពានអូត្រាវ ។
ក្រោយហេតុការណ៍ដ៏គ្រោះថ្នាក់អ្នកបេីកបរបានដាក់មេប្រួច ដោយមិនរង់ចាំការនិយាយគ្នានោះទេ ប៉ុន្ដែចៃដន្យសំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនិងអ្នកដទៃពិសេសអ្នកបេីកបរ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសី ថារថយន្ដបង្កគ្រោះថ្នាក់ខាងលេីប្រហែលមកពីអ្នកបេីកបរ ងងុយដេក ទេីបបណ្ដាលអោយបាត់ម្ចាស់ការនិងមិនអាចគ្រប់គ្រងស្ថានការណ៍បានទេីបបណ្ដាលអោយរេចង្កូតបុកឡេីងស្ពាន។
បច្ចុប្បន្នរថយន្តបង្កគ្រោះថ្នាក់ខាងលេីត្រូវ តំណាងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ចស្ទួចមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ជាបណ្ដោះអាសន្ន និងរកដំណោះស្រាយសំណងជួសជុលសងការខូចខាតតាមនីតិវិធី ៕
ដោយ៖ សហការី