សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ លើក​ឡើង​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព

ចែករំលែក៖

​ភ្នំពេញ​៖​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ បាន​លើក​ឡើង​នូវ​ព្រឹត្តិការណ៍​សំខាន់​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​រហូត​ដល់​សព្វថ្ងៃ​ ។​

Samdech Hunsen1

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​ ដែល​មជ្ឈមណ្ឌល​ព័ត៌មាន​នគរវត្ត​សូម​លើក​មក​ផ្សព្វផ្សាយ​បន្ត​៖

«​ជនរួមជាតិ​ និង​យុវជន​ជាទី​ស្រឡាញ់​!

​ខ្ញុំព្រះករុណា​ខ្ញុំ​ សូម​យក​ឱកាស​នេះ​ជម្រាប​ជូន​អំពី​ព្រឹត្តិការណ៍​នៃ​ថ្ងៃ​ប្រវត្តិសាស្ត្រ​សំខាន់ៗ​មួយ​ចំនួន​នៃ​ការ​ចាប់​ប​ដិ​ស​ន្ឋិ​សន្តិភាព​នៅ​កម្ពុជា​។​ ថ្ងៃ​ទី​ ២០​ មក​រា​ ១៩៨៨-​ ២០​ មក​រា​ ២០១៦​ គឺជា​ខួប​ ២៨​ ឆ្នាំ​នៃ​ការ​ចរចារ​សន្តិភាពរ​ដំណាក់កាល​ទី​២​ រវាង​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ និង​ ខ្ញុំព្រះករុណា​ នៅ​ Saint​ -Germainen-Laye​។​ ការ​ចរចារ​លើក​ទី​១​ គឺ​នៅ​ថ្ងៃ​ទី​ ២​ ខែ​ ធ្នូ​ ១៩៨៧​ នៅ​ Fere-Entardenois,​ ប្រទេស​បារាំង​ ដែល​បាន​ចេញ​ជា​សេចក្តី​ប្រកាស​រួម​ក្នុង​ការ​ស្វែងរក​សន្តិភាព​ពិតប្រាកដ​សម្រាប់​កម្ពុជា​។​ កិច្ចចរចារ​ពេញ​មួយ​ថ្ងៃ​ នៅ​ថ្ងៃ​ទី​ ២០​ មក​រា​ ១៩៨៨​ គឺ​បាន​ពិភាក្សា​លើ​ទិដ្ឋភាព​រួម​ដើម្បី​រក​ដំណោះស្រាយ​ផ្ទៃក្នុង​រវាង​ខ្មែរ​ និង​ខ្មែរ​ដើម្បី​បញ្ចប់សង្គ្រាម​ទាំងស្រុង​ ដែល​មាន​ខ្ញុំព្រះករុណា​ និង​អតីត​ សម្តេចព្រះ​នរោត្តម​ សីហ​នុ​។​

​ទោះបី​ពេល​នោះ​ សា​ធារ​ណះ​រដ្ឋ​ប្រជាមានិត​កម្ពុជា​ គ្រប់គ្រង​ទឹកដី​ និង​ប្រជាពលរដ្ឋ​ជាង​៩០%​ក៏​ដោយ​ ក៏​ចំពោះ​រូប​ខ្ញុំ​គឺ​បាន​គិត​ច្បាស់​ថា​ ត្រូវ​តែ​ស្វែងរក​សន្តិភាព​អោយ​បាន​សម្រាប់​កម្ពុជា​ ហើយ​ត្រូវ​ទទួលយក​បងប្អូន​ជនភៀសខ្លួន​នៅ​តាម​ជំរំ​នានា​ពី​ព្រំដែន​កម្ពុជា​-​ថៃ​ វិល​ត្រឡប់​មក​រស់នៅ​ក្នុង​ប្រទេស​វិញ​។​ ខ្ញុំ​បាន​សម្រេចចិត្ត​ថា​ ត្រូវ​តែ​បញ្ចប់សង្គ្រាម​បង្ហូរឈាម​ខ្មែរ​ ទោះបី​ការ​ចរចារ​ពេល​នោះ​ជួប​និង​ការ​លំបាក​និង​ត្រូវ​ចំណាយពេល​ច្រើន​ឆ្នាំ​យ៉ាងណា​ ក៏​ត្រូវ​តែ​ធ្វើការ​ចរចារ​ព្រោះ​វា​ល្អ​ប្រសើរ​ជាង​ការ​ប្រ​យុ​ទ្ឋ​គ្នា​លើ​សមរភូមិ​យោធា​ដែល​ធ្វើ​ឱ្យ​ឈាម​ខ្មែរ​ហូរ​មិន​ចេះ​ចប់​។​ ខ្ញុំ​បាន​ធ្វើការ​សម្រេចចិត្ត​ដែល​កម្ពុជា​បាន​ទទួលផល​ចំណេញ​ និង​ឈ្នះ​ទាំងអស់​គ្នា​មក​ទល់​សព្វថ្ងៃ​។​

​សុខទុក្ខ​និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាលពី​ ២៨​ ឆ្នាំ​មុន​ និង​ការ​រស់នៅ​សព្វថ្ងៃ​គឺ​បាន​បញ្ជាក់​ច្បាស់​ថា​ សន្តិភាព​ បាន​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ និង​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​កាន់តែ​រីក​លូតលាស់​ទៅ​មុខ​។​ ខ្ញុំព្រះករុណា​ខ្ញុំ​ សូម​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ក្នុង​ប្រទេស​យើង​មក​ទល់​សព្វ​ថ្ងៃនេះ​»៕

Samdech Hunsen3

Samdech Hunsen4

Samdech Hunsen2

Samdech Hunsen5

...

– See more at: http://beta.nokorwatnews.com/?p=73355#sthash.2vwL5zSr.dpuf

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print