ជនសង្ស័យ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​MSX​ មិន​ទាន់​បាន​កន្លះ​ម៉ោង​ផង​ ត្រូវ​សមត្ថកិច្ច​ដេញ​យក​ម៉ូតូ​មក​វិញ​បាន​ដោយសារ​ប្រ​ព័​ន្ឋ​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​ពី​យុវជន​ម្នាក់​បាន​សម្រេច​ ខណៈ​ជិះ​មក​ដល់​ខាង​មុខ​ផ្ទះ​ឈប់​ចាំ​អ្នក​ផ្ទះ​បើកទ្វារ​ឱ្យ​ ប៉ុន្តែ​យក​ម៉ូតូ​ទៅ​មិន​ទាន់​បាន​កន្លះ​ម៉ោង​ផង​ ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដេញ​តាម​យក​ម៉ូតូ​ជន​រង​គ្រោះ​បាន​មក​វិញ​ ។​

image4 copy

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​89Z​ តាម​បណ្តោយ​ផ្លូវ​ លេខ​១៥០​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ខណ្ឌទួលគោក​ ។​

​បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ ម៉ាក​ MSX​ ព​ណ៍​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BV-3337​ ជិះ​ចេញពី​ធ្វើការ​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​បំណង​ត្រឡប់​មក​ផ្ទះ​ ខណៈ​មក​ដល់​ចំណុច​ខាង​មុខ​ផ្ទះ​ កំពុង​ចាំ​អ្នក​ផ្ទះ​បើកទ្វារ​ឱ្យ​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច​ មិន​ចាំ​ស្លាក​លេខ​ បាន​ជិះ​មក​ឈប់​និង​បាន​ដក​កាំភ្លើងខ្លី​ ភ្ជង់​គំរាម​បាញ់​ ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​បាត់​ ។​ ភ្លាមៗ​នោះ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​បុ​ស្តិ៍​នគរបាល​រដ្ឋ​ផ្សារ​ដេប៉ូ​ទី​១​ ដើម្បី​ឱ្យ​សមត្ថកិច្ច​តាម​ស្វែង​ចាប់​ជនសង្ស័យ​ ដោយ​បាន​បើក​មើល​ផែនទី​ក្នុង​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​ ងាយស្រួល​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ ព្រោះ​ម៉ូតូ​ជន​រង​គ្រោះ​មាន​ភ្ជាប់​ប្រ​ព័​ន្ឋ​GPS​ ។​ ភ្លាមៗ​នោះ​ដែរ​ សមត្ថកិច្ច​ខណ្ឌទួលគោក​ បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​ផ្សេងៗ​ដើម្បី​តាម​ប្រមាញ់​យក​ជនសង្ស័យ​ ព្រោះ​ប្រ​ព័​ន្ឋ​GPS​បានឃើញ​មុខសញ្ញា​បានឃើញ​ថា​ ជនសង្ស័យ​ជិះ​តាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ទាំង​២​ខណ្ឌ​ បាន​ចេញ​អន្តរាគមន៍​ដេញ​តាម​ប្រមាញ់​ក្រុម​ជនសង្ស័យ​ផ្អើល​ទាំង​២​ខណ្ឌ​ រហូត​ដេញ​តាម​យក​ម៉ូតូ​មក​វិញ​បាន​ នៅ​ផ្លូវលំ​មុខ​នឹង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ តែ​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់​ ។​

​ក្រោយមក​សមត្ថកិច្ច​បាន​យក​ម៉ូតូ​ជន​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​រង់ចាំ​ព្រឹក​ឡើង​ឱ្យ​ជន​រង​គ្រោះ​យក​ឯកសារ​ពាក់​ព័​ន្ឋ​ ដើម្បី​មក​យក​ម៉ូតូ​របស់​ខ្លួន​យក​ទៅ​វិញ​ ៕​

12584153_951874788200915_1037532962_n

image3 copy

12607262_951874738200920_1826134247_n

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print