ចាប់ខ្លួនតាមដីការ រកឃើញថ្នាំញៀនមួយចំនួនទៀត នៅមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះអនុវត្តដីកា លើមុខសញ្ញាម្នាក់ ឈ្មោះ ឈុំ ចាន់ថូ ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិកណ្តោល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កាលពីវេលាម៉ោង១០,៤៥នាទី ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិកំបាស់ ឃុំមេមត់ ស្រុកមេមត់។

12583733_951878821533845_1672069742_n

ដោយផ្អែកតាមដីកាលេខ១២ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទចោទ រក្សាទុក ជូញដូរ សារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិ-ឃុំខាងលើ។ 

សម្មត្ថកិច្ចបានឲ្យដឹងថា នៅពេលឃាត់ខ្លួនជំនាញបានឆែកឆេររកឃើញប្រភេទម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ (តូច០១កញ្ចប់)។ ហើយបន្ទាប់មកដោយមានការឯកភាពពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បន្តឆែកឆេរលំនៅឋានរបស់ជនសង្ស័យ ចំនួន២នាក់ទៀត ១-ឈ្មោះ ហុង ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់, ២-ឈ្មោះ ម៉ាត់ វិន ភេទប្រុស អាយុ២៦ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ក្នុងនោះរកឃើញជញ្ជីងអេឡិចត្រូនិច ០១គ្រឿង ប្រាក់ដុល្លាក្លែងក្រែង ១០០$ ចំនួន ០២សន្លឹក ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបាននាំខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

12571338_951878788200515_516492239_n

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print