គយ​ចល័ត​សាលា​ក្រហម​បើករថយន្ត​ប្រដេញ​ចាប់​រថយន្ត​កាម​រី​ដឹក​ទំនិញ​សង្ស័យ​គេចពន្ធ​ខុសច្បាប់​ផ្អើល​អ្នក​ខេត្តបន្ទាយមានជ័យ​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​៖​ អ្នក​ខេត្តបន្ទាយមានជ័យ​និង​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ នាំ​គ្នា​ភ្ញាក់ផ្អើល​ ខណៈ​ដែល​មាន​រថយន្ត​គយ​ចល័ត​១​គ្រឿង​នៅ​ចំណុច​សាលា​ក្រហម​ ស្រុក​អូរ​ជ្រៅ​ក្រោម​ឱវាទ​លោក​ ឆែ​ សុធា​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បើក​យ៉ាង​លឿន​ប្រជែង​រថយន្ត​ជា​ច្រើន​គ្រឿង​មិន​ខ្លាច​បង្ក​គ្រោះថ្នាក់​និង​សុវត្ថិភាព​អាយុជីវិត​អ្នក​ដទៃ​នោះ​ឡើយ​ ។​

IMG_5722

​រថយន្ត​គយ​គេ​ឃើញ​បើក​ដេញ​ចេញពី​ចំណុច​ត្រួតពិនិត្យ​សាលា​ក្រហម​ឃុំ​សំរោង​ ស្រុក​អូរ​ជ្រៅ​ក្នុង​ល្បឿន​លឿន​ ដើម្បី​ចាប់​រថយន្ត​កាម​រី​ដឹក​ទំនិញ​សំពីងសំពោង​មួយ​គ្រឿង​ដែល​គេ​សង្ស័យ​ជា​ថា​ រថយន្ត​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​ចេញពី​ប៉ោយ​ប៉ែ​ត​ បង្ក​ឱ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​នៅ​ពេល​នោះ​នាំ​គ្នា​ភ័យ​ស្លន់ស្លោ​ទាំង​ព្រលឹង​ចុង​សក់​ ។​ រថយន្ត​កាម​រី​ដឹក​ទំនិញ​នោះ​បន្ទាប់​មក​ត្រូវ​បាន​គយ​ចាប់​បាន​នៅ​ខាង​មុខ​ស្នាក់​ការ​សាខា​គយ​និង​រដ្ឋាករ​នៅ​ចំណុច​ក្បែរ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ។​ ក្រោយមក​គេ​ឃើញ​ម្ចាស់​រថយន្ត​ដឹក​ទំនិញ​បាន​ចូល​ទៅ​ចរចា​ជាមួយ​គយ​នៅ​ក្នុង​ស្នាក់​ការ​ប្រហែល​២០​នាទី​ បន្ទាប់​មក​គេ​ឃើញ​រថយន្ត​កាម​រី​ដឹក​ទំនិញ​នោះ​ ត្រូវ​បាន​ដោះ​លែង​បើក​ចេញ​ទៅ​បាត់​ដែល​ការ​ដោះ​លែង​នោះ​គឺ​ស្ថិត​ក្នុង​ការ​មន្ទិល​សង្ស័យ​មាន​អាថ៌​កំបាំង​ជាទី​បំផុត​ ។​

​ជុំវិញ​នៃ​បញ្ហា​ដោះ​លែង​រថយន្ត​ដឹក​ទំនិញ​នោះ​ទៅ​វិញ​ អ្នក​យក​ព័ត៌មាន​ បាន​ទំនាក់ទំនង​ទូរស័ព្ទ​ លោក​ ឆែ​ សុធា​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ឱ្យ​លោក​ជួយ​ឆ្លើយ​បំភ្លឺ​ ទូរស័ព្ទ​លោក​មិន​អាច​ទំនាក់ទំនង​បាន​នោះ​ទេ​។​

​លោក​ម៉ក់​សំ​ សំ​បាន​ ប្រធាន​ក្រុម​គយ​ចល័ត​ប្រចាំ​សាលា​ក្រហម​និង​ជា​អនុប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​បាន​បំភ្លឺ​ឱ្យ​ដឹង​ថា​ រថយន្ត​នោះ​ដឹក​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ប៉ុន្តែ​រថយន្ត​មិន​ចូល​ប្រកាស​នៅ​កន្លែង​ត្រួតពិនិត្យ​របស់​គយ​ហើយ​បើក​ហួស​កន្លែង​ត្រួតពិនិត្យ​ ដោយ​ កូនចៅ​លោក​មិនដឹង​បាន​ដេញចាប់​តែ​ម្តង​នឹក​ស្មានថា​រថយន្ត​នោះ​ដឹក​ផ្ទុកទំនិញ​ខុសច្បាប់​។​នៅ​ពេល​ចាប់​រថយន្ត​នោះ​បាន​គយ​គ្រាន់តែ​អប់រំ​ធ្វើ​យ៉ាងណា​ឱ្យ​ម្ចាស់​ចូល​មក​បង្ហាញ​ត្រួតពិនិត្យ​ លិខិត​ស្នាម​បង់ពន្ធ​ ហើយ​ក៏​ដោះ​លែង​ទៅ​វិញ​។​

​សូម​រំលឹក​ថា​កន្លង​មក​ការ​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ទំនិញគេចពន្ធ​ពី​សំណាក់​សមត្ថកិច្ច​ឈរជើង​នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ ធ្លាប់​បាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​ដោយ​ រថយន្ត​ដឹក​ទំនិញគេចពន្ធ​បើក​គេច​ពី​ការ​ដេញ​ប្រ​ម៉ា​ញ់​របស់​សមត្ថកិច្ច​ហើយ​ជ្រុល​បុក​ប្រជាពលរដ្ឋ​ស្លូតត្រង់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​។​

​ករណី​ដែល​រថយន្ត​គយ​ដេញចាប់​រថយន្ត​កាម​រី​ដឹក​ផ្ទុកទំនិញ​សំពីងសំពោង​ខាងលើ​ដែល​គេ​សង្ស័យ​រថយន្ត​ដឹក​តំនិញ​គេចពន្ធ​ខុសច្បាប់​ កាលពី​ល្ងាចម្សិលមិញ​នោះ​បាន​រង​ការ​រិះគន់​ពី​ណា​ក់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ ប្រជាពលរដ្ឋ​លើក​ឡើង​ថា​ បើសិនជា​ការ​ប្រដេញ​របស់​គយ​ចាប់​រថយន្ត​នោះ​ហើយ​ជ្រុល​ទៅ​បុក​ប្រជាពលរដ្ឋ​ស្លូតត្រង់​ និង​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​ឆ្លងកាត់​បណ្តាល​ឱ្យ​ស្លាប់​បាត់​ប​ង៉​ជីវិត​ថា​តើ​អ្នក​ណា​ជា​អ្នក​ចេញ​មុខ​ទទួលខុសត្រូវ​?

​សូម​បញ្ជាក់​ថា​ ក្នុង​តំណាក់កាល​ការ​គ្រប់គ្រង​ដឹកនាំ​របស់​លោ​ ឆែ​ សុធា​ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ទើបតែ​មុខ​កាន់​តំណែង​ ជំនួស​លោក​ ថោ​ង​ សុ​ ខាំ​ភូ​ អតីត​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ ត្រូវ​គេ​មើលឃើញ​ថា​ លោក​បាន​ដឹកនាំ​កម្លាំង​គយ​ខិតខំ​បង្ក្រាប​រថយន្តក្រុង​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​បានជា​បន្ទាប់​ ក្នុង​វិធានការ​រិ​ត​បន្តឹង​រក​ចំណូល​ពន្ធ​ចូល​រដ្ឋ​ គ្រា​ដែល​ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ថ្នាក់លើ​ឱ្យ​គយ​នៅ​ខេត្តបន្ទាយមានជ័យ​យ៉ាង​ហោច​ណាស់​ត្រូវ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ក្នុង​ខែ​៣០​លាន​ដុល្លារ​។​

​ក៏​ប៉ុន្តែ​ទន្ទឹម​ដែល​មាន​វិធានការ​ការ​រិ​ត​បន្តឹង​បង្ក្រាប​ការ​ដឹក​ទំនិញរត់ពន្ធ​ខុសច្បាប់​ ពី​សំណាក់​លោក​ ឆែ​ សុធា​ ក៏​ត្រូវ​គេ​មើលឃើញ​ថា​ រថយន្ត​ដឹក​ទំនិញ​ត្រូវ​គេ​សង្ស័យ​ជា​ទំនិញគេចពន្ធ​ខុសច្បាប់​មាន​ចំនួន​កើនឡើង​ច្រើន​ហើយ​ដឹក​ផ្ទុកទំនិញ​ហូរហៀរ​ទាំង​យប់​ទាំង​ថ្ងៃ​ មាន​សកម្មភាព​ខ្លាំង​ជាង​តំណាក់កាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ថោ​ង​ សុ​ខាំ​ភូ​ អតីត​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ថែម​ទៀត​។​

​រថយន្ត​ដឹក​ទំនិញ​តាម​រថយន្ត​កាម​រី​ និង​នី​សាន់​ នោះ​ ត្រូវ​បាន​លោក​ ថោ​ង​ សុ​ខាំ​ភូ​ អតីត​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ ធ្លាប់​លើក​ឡើង​ថា​ រថយន្ត​ទាំងនោះ​ជា​រថយន្ត​គេ​ពន្ធ​ខុសច្បាប់​ទាំងអស់​ ៕​

IMG_5717

IMG_5719

IMG_5727

...

ដោយ៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print