ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធ នឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា៖ រហូតដល់ម៉ោង ៨និង០០ព្រឹក ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញជំងឺកូវីដ-១៩ ថ្មីទេ ។ ក្នុងនោះចំនួនអ្នកឆ្លងសរុបកូវីដ-១៩ ១២៤នាក់ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ២នាក់, ជាសះស្បេីយហេីយចំនួន១២២នាក់ ,និងគ្មានអ្នកបាត់បងជីវិតឡើយ។
នាយកដ្ឋានប្រយុទ្ធ នឹងជម្ងឺឆ្លង បានរំលឹកថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 18607 ស្មេីនឹង 1120 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
ដោយ៖ សិលា