ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ ។ ក្នុងនោះ ខេត្តបាត់ដំបងមាន៣តំបន់ និងខេត្តបន្ទាយមានជ័យមាន៦តំបន់ តាមសំណើរបស់ក្រសួងបរិស្ថាន។
បើយោងតាមអនុក្រិត្យចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ តំបន់បេតិកភណ្ឌធម្មជាតិចំនួន៩តំបន់ រួមមាន៖
១-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំប្រាំពីរ» ស្ថិតនៅភូមិសាស្ត្រ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំជញ្ជាំង»ស្ថិតនៅភូមិសាស្ត្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
៣-តំបន់បេតិកភណ្ឌធម្មជាតិ «គិរីយង់» ស្ថិតនៅភូមិសាស្ត្រ ឃុំត្រែង និងឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៤-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង»ស្ថិតនៅភូមិសាស្ត្រ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
៥-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះនេត្រព្រះ»ស្ថិតនៅភូមិសាស្ត្រ ឃុំ-ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
៦-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំព្រះ-ភ្នំវែង»ស្ថិតនៅភូមិសាស្ត្រ ឃុំ-ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
៧-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំយាយសំ» ស្ថិតនៅភូមិសាស្ត្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
៨-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំបាក់»ស្ថិតនៅភូមិសាស្ត្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
និង៩-តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំស្វាយ»ស្ថិតនៅភូមិសាស្ត្រ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕
ដោយ៖ សុខ ខេមរា