អង់គ្លេស៖ ក្រោយពីកិច្ចសន្យាខ្ចីជើង Ighalo ត្រូវបានបញ្ចប់លោក Ole Gunnar Solskjaer បានបង្វែរចំណាប់អារម្មណ៍ទៅលើកីឡាករ២រូបគឺខ្សែប្រយុទ្ធ Moussa Dembele វ័យ២៣ឆ្នាំរបស់ក្លិបបារាំង Lyon និងខ្សែប្រយុទ្ធឆ្នើមវ័យ២៤ឆ្នាំ Timo Werner មកពីក្លិបអាល្លឺម៉ង់ RB Leipzig ។ នេះបើយោងតាមគេហទំព័រអង់គ្លេស Goal.com ចេញផ្សាយកាលពីថ្ងៃអង្គារ។
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបRB Leipzig កំពុងត្រូវបានក្លិបយក្សធំៗនៅអង់គ្លេសគឺ Liverpool និង Chelsea និងក្លិបយក្សអាល្លឺម៉ង់ផ្ទាល់គឺ Bayern Munich កំពុងចាប់អារម្មណ៍ដែរ ។ ចំណែកខ្សែប្រយុទ្ធ Moussa Dembele ក៏មានការចាប់អារម្មណ៍ពីក្លិបអង់គ្លេស Tottenham ដើម្បីមកជំនួស Harry Kane ដែលមានវ័យជ្រេទៅហើយ និងអាចលក់ចេញនៅរដូវកាលក្រោយ ។
ទោះបីយ៉ាងណាក្លិបបិសាចក្រហមបានកំណត់គោលដៅកីឡាករទាំងពីរនេះដើម្បីពង្រឹងតំបន់ប្រយុទ្ធជាមួយនឹងកីឡាករដែលមានស្រាប់ ដែលក្លិបមានហិរញ្ញវត្ថុបម្រុងដើម្បីទិញកីឡាករដែលមានសក្តានុពលមួយចំនួនមកពង្រឹងក្រុម សម្រាប់ប្រជែងពាននៅរដូវកាលក្រោយ ។
សូមបញ្ជាក់ថា អតីតកីឡាករអន្តរជាតិនីហ្សេរីយ៉ា Ighalo ធ្វើបានល្អប្រសើរជាងការរំពឹងទុកនៅ Old Trafford ប៉ុន្តែដោយរកបាន២គ្រាប់ពេល Manchester United យកឈ្នះ Chelsea ក្នុងជ័យជម្នះ ២-០ នៅ Premier League កាលពីខែកុម្ភៈនោះ។ កីឡាករខ្ចីជើងពីក្លិបចិនOdion Ighalo ត្រូវបានគេអ្នកគាំទ្រកោរសរសើរយ៉ាងខ្លាំង និងចង់ឲ្យក្លិបទិញផ្តាច់យកកីឡាកររូបនេះទៀតផង ៕
លោក Ole Gunnar Solskjaer បានចុះហត្ថលេខាខ្ចីជើងថ្ងៃចុងក្រោយរបស់កីឡាកររូបនេះកាលពីខែមករាដើម្បីផ្តល់ភាពកក់ក្តៅមុនពេលការបង្ហាញខ្លួនលើកដំបូងនៅ Stamford Bridge ហើយអ្នកគាំទ្ររបស់ក្រុមបិសាចក្រហមក៏ដូចជារូបគេក៏មានចិត្តសប្បាយរីករាយចង់នៅអង់គ្លេសផងដែរ ។ដោយ៖ភារៈ