នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស ឃាត់ខ្លួនស្ត្រី២នាក់ ដែលប្រើក្មេងៗ៦នាក់ដើរសុំទាន នៅចំណុចផ្សារឈូកមាស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដោយសហការជាមួយអាជ្ញាធរខណ្ឌសែនសុខ បានឃាត់ខ្លួនស្រ្តី២នាក់ និងរំដោះក្មេងៗ៦នាក់ ពាក់ព័ន្ធបទល្មើសកេងប្រវ័ញ្ចពលកម្មលើកុមារ តាមរូបភាពប្រើក្មេងៗដើរសុំទាន នៅចំណុច ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ

សមត្ថកិច្ច អះអាងថា ជនសង្ស័យមានឈ្មោះ ឆែ ធឿន អាយុ៥៨ឆ្នាំ និង ឈ្មោះ នួន ទូច អាយុ២៨ឆ្នាំ ដោយមុនឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យទាំង២នាក់ គឺសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនតែម្តង

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង២នាក់ បានសារភាពថា ជារៀងរាល់ព្រឹក គឺ ពួកគេបានដឹកក្មេងៗ តាមរយៈ Pass App ម៉ូតូកង់៣ មកដាក់នៅផ្សារឈូកមាស ដើម្បីដើរសុំទាននៅក្នុងផ្សារ រហូតដល់ម៉ោង៥ទៅម៉ោង៦ល្ងាច ទើបដឹកក្មេងៗទាំងនោះទៅអោយដេកនៅវត្ត នៅម្ដុំឈូកវ៉ាវិញ ក្នុងនោះ ក្មេងម្នាក់ៗក្នុង១ថ្ងៃ អាចសុំទានបានលុយពី២ម៉ឺនរៀលទៅ៤ម៉ឺនរៀល រួចយកមកចែកគ្នា។

បច្ចុប្បន្នស្រ្តីសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ច ចាត់ការបន្តតាមនីតិវិធី ចំណែកកុមារទាំង៦នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ មើលការថែរក្សា ៕ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print