បុរសជនជាតិចិនម្នាក់ អង្គុយចុចទូរស័ព្ទសុខៗ ស្រាប់តែដួលសន្លប់ស្ដូកស្ដឹងរហូតដល់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់កំពុងអង្គុយចុចទូរស័ព្ទសុខៗស្រាប់តែដេកដួលសន្លប់ស្ដូកស្ដឹងធ្វើឱ្យមិត្តភក្តិភ័យស្លន់ស្លោរត់រកឱ្យគេឯងជួយ ។ ក្រោយបន្តិចមករថយន្តសង្រ្គោះបានមកដឹកតែជាអកុសលបុរសជនជាតិចិនរូបនោះបានដេកស្លាប់ក្នុងបន្ទប់ទៅហើយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០នៅអគារយៀកថៃ បន្ទប់លេខ ១០០៣ ជាន់ទី១០ តាមមហាវីថីព្រះនរោត្តម ក្រុម៦៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ LIN YIZE ភេទ ប្រុស ជនជាតិចិន អាយុ ២៤ឆ្នាំ មុខរបរ ភ្នាក់ងារតបណ្តាញ អុីនធើណេត កាន់លិខិតឆ្លងដែនលេខEA2538162 ។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុបុរសរងគ្រោះនិងមិត្តភក្តិកំពុងចុចទូរស័ព្ទលេងស្រាប់តែជនរងគ្រោះសន្លប់នៅលើកៅអីអង្គុយហើយក៏ប្រាប់ទៅអ្នកគ្រប់គ្រងអគារសុំកិច្ចអន្តរាគមន៍ហៅរថយន្តសង្រ្គោះ។ ក្រោយមកករថយន្តសង្រ្គោះបានមកដល់ហើយគ្រូពេទ្យកបានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ រួចអ្នកគ្រប់គ្រងអគារបានរាយការណ៍ជូននគរបាលប៉ុស្តិ៍ដើម្បីឱ្យមកត្រួតពិនិត្យសពជនរងគ្រោះ។

នគរបាលបានបញ្ជាក់ថា ពិតប្រាកដជាមានបុរសជនជាតិចិនម្នាក់ស្លាប់ក្នងអគារខាងលើមែនដែលបានកើតហេតុកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ខែឧសភាតែនគរបាលយើងទទួលបានព័ត៌មានព្រឹកឡើងទើបចុះមកត្រួតពិនិត្យនិងសហការជាមួយការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។តាមសន្និដ្ឋានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រួពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង(ជំងឺបេះដូង)។

សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរង់ចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត ៕ដោយ៖ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print