ករណីចោទប្រកាន់អ្នកជិះ រថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដោះស្រាយបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថានបានបិទបញ្ចប់ការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានចោទប្រកាន់ថាអ្នកជិះ
រថយន្តពាក់ស្លាកលេខ ខ.ម.២ ៩៤០៤ ចូលបាញ់សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នដោយ
មានការចូលមកបំភ្លឺរួមគ្នារវាងព្រះសង្ឃដែលបានផ្សព្វផ្សាយសារចោទប្រកាន់ និងបុគ្គលដែលត្រូវរង
ការចោទប្រកាន់។
ព្រះតេជគុណ ព្រហ្ម ប៊ុនរិទ្ធ ជាមន្រ្តីសង្ឃគង់នៅវត្តសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងជាសមាជិកសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន នៅក្នុងពេលចូលមកស្រាយបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត មានសង្ឃដីកាថាជា ការភាន់ច្រឡំប៉ុណ្ណោះ មិនមានការបាញ់សត្វព្រៃដូចការចោទ
ប្រកាន់នោះទេ ក្រោយពីបានឃាត់រថយន្តត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតរួចមក ហើយរូបថតដែល ភ្ជាប់រថយន្តពណ៌ត្រអ៊ី និងសត្វទន្សោងដែលបានបាញ់ស្លាប់ជាហេតុការណ៍ពីរផ្សេងគ្នា។
ព្រះភិក្ខុ ព្រហ្ម ប៊ុនរិទ្ធ បានបំភ្លឺករណីពាក់ព័ន្ធនឹងករណីបាញ់សត្វព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្តដែលមានរយន្តមន្រ្តីយោធានោះ ជារឿងសង្ស័យ ហើយមានការយល់ច្រឡំ ព្រោះព្រះអង្គ
បានឃើញពីចម្ងាយ ហើយរថយន្តមិនបានឈប់នៅពេលបានជួបក្រុមព្រះអង្គដែលជាអ្នកអភិរក្សនៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន្ទ ដែលកំពុងបំពេញការងារនៅទីនោះ។ ព្រះអង្គ ព្រហ្ម ប៊ុនរិទ្ធ មានសង្ឃដីកា
ដែរថា ម្ចាស់ហ្វេសប៊ុក Vadthanak Preap ចុះផ្សាយដោយស្រង់សង្ឃដីការបស់ព្រះអង្គ ហើយបន្ទាប់
មកបន្ថែមខ្លឹមសារខុសពីការពិត។ ទី១) គណនីនេះ បានថែមខ្លឹមសារលើខ្លឹមសារដើមរបស់ហ្វេសប៊ុករបស់ព្រះអង្គ។ ទី២) គឺគាត់បានផុសថា ករណីសង្ស័យបាញ់សត្វ ដោយភ្ជាប់រូបភាពរថយន្ត និងសត្វ
ទន្សោង ២ ក្បាល ដែលបានស្លាប់ ២ ថ្ងៃមុនការចុះផ្សាយនោះថា នៅឯខេត្តឧត្តរមានជ័យ។ តាមពិតទន្សោង ២ ក្បាលនោះ ត្រូវបានបាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី មិនមែននៅក្នុងខេត្តឧត្តរមានជ័យឡើយ។ នេះជាករណីដាច់ដោយឡែក និងមានការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលព្រះសង្ឃយល់ថា មានចេតនាបំពុលសង្គម។
លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំការស៊ើបអង្កេតដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស និងថ្នាក់ដឹកនាំ ព្រះ សង្ឃនៃសហគមន៍ សង្ឃរុក្ខវ័ន្ត កាលពីថ្ងៃទី២៥ និងថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២០ នាទី
ស្តីការក្រសួងបរិស្ថាន។ នៅចំពោះមុខភាគីពាក់ព័ន្ធនានា លោក ស្រ៊ុន ដារិទ្ធ មានប្រសាសន៍លើក ទឹកចិត្តឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ និងសហគមន៍មូលដ្ឋានបន្តពង្រឹងការការពារ និងអភិរក្សធន ធានធម្មជាតិ ដើម្បីការរស់នៅដោយចីរភាព។ លោកក៏បញ្ជាក់ដែរថាជនដែលប្រព្រឹត្តបទល្មើសធន ធានធម្មជាតិនឹងត្រូវទទួលទោសតាមច្បាប់និងបទដ្ឋានគតិយុត្តនានាដែលមានចែងដើម្បីគ្រប់គ្រងធនធានធម្មជាតិ ជីវៈចម្រុះឱ្យបានគង់វង្សសម្រាប់តកូនចៅគ្រប់ជំនាន់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print