ភ្នំពេញ៖ បុរសម្នាក់ដែលគេសង្ស័យថាស្រវឹងស្រាបានបេីករថយន្តម៉ាកធុនត្រាក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់បែកអស់ចំនួន២កង់ហើយរថយន្តក៏រងការខូចខាតទៅមុខលែងរួចដែរ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្តុុបមេភ្លេីង ផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកធុនត្រា ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-2543 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យរងការខូចខាតអស់ចំនួន២កង់ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ សុខាសែនជ័យ