រថយន្តធុនត្រាបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ដែលគេសង្ស័យថាស្រវឹងស្រាបានបេីករថយន្តម៉ាកធុនត្រាក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យបាក់បែកអស់ចំនួន២កង់ហើយរថយន្តក៏រងការខូចខាតទៅមុខលែងរួចដែរ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨​ ខែឧសភា​ ឆ្នាំ២០២០​ នៅចំណុចស្តុុបមេភ្លេីង​ ផ្លូវព្រះមុនីវង្ស​ កែងផ្លូវលេខ៣៦០​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកធុនត្រា​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ2AX-2543 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្តាលឱ្យរងការខូចខាតអស់ចំនួន២កង់ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួច តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print