ភ្នំពេញ៖ ថ្ងៃនេះនៅប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ដល់ចំនួន១១នាក់ លើសពីថ្ងៃម្សិលមិញច្រើន ប៉ុន្តែអ្នកឆ្លងទាំងនោះ គឺជាអ្នកដែលស្ថិតនៅមណ្ឌលចត្តាឡីស័ក (មណ្ឌលដាក់ឱ្យនៅដាច់ដោយឡែក) ដែលធ្វើដំណើរត្រឡប់មកពីបរទេស មិនមែនករណីឆ្លងក្នុងសហគមន៍ក្នុងប្រទេសថៃនោះទេ។ នេះបើតាមការបញ្ជាក់អោយដឹងពី ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ។
ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃបានបញ្ជាក់ពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានិងថៃ គិតត្រឹមថ្ងៃទី ២៨ ខែឧសភាឆ្នាំ២០២០ គឺថៃ មានអ្នកឆ្លងកូវីដ១៩ថ្មី ១១នាក់, ចំនួនអ្នកឆ្លងសរុប ៣០៦៤នាក់, អ្នកជាសះស្បើយចំនួន ២៩៤៥នាក់ , អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៣នាក់ និងអ្នបាត់បង់ជីវិតចំនួន ៥៧នាក់ ។ ដោយឡែកម្ពុជា យើងពុំរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីឡើយ។ ក្នុងនោះ មានអ្នកឆ្លងសរុបចំនួន១២៤នាក់, អ្នកជាសះស្បើយចំនួន ១២២នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់ មានស្រី១ ប្រុស១, គ្មានអ្នកបាត់បង់ជីវិត។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៩០០០ស្មេីនឹង ១១៤៤ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD។ សូមអោយជនរួមជាតិទទួលបានសុខភាពល្អ ជៀសអោយផុតពី មេរោគរាតត្បាតក៏កាចសហាវកូវីដ១៩។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
Updated Covid-19 Situation in Cambodia & Thailand as of 28 May 2020៕
ដោយ៖ សុខ ខេមរា