គណបក្ស​សាធារណរដ្ឋ​របស់លោក ដូ​ណា​ល់ ត្រាំ ​គំរាមថានឹង​បិទ​បណ្តាញ​សង្គម​Twitter

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី២៧ ខែឧសភាម្សិលមិញនេះ សារព័ត៌មានរបស់អាមេរិក ABC News បានចេញផ្សាយដកស្រង់ប្រសាសន៍ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមរិ បានគំរាមថា លោកនឹងព្យាយាមបិទបណ្តាញសង្គម​ Twitter ។បន្ទាប់ពីបណ្តាញសង្គមមួយនេះ បានដាក់សញ្ញាឲ្យអ្នកអានផ្ទៀងផ្ទាត់ការពិតនៅលើសារ Twitter ចំនួនរបស់លោក

លោក ដូណាល់ ត្រាំ បាននិយាយតាមរយៈបណ្ដាញសង្គម Twitter ថា អ្នកសាធារណរដ្ឋ មានអារម្មណ៍ថា បណ្តាញសង្គមបំបិទសំឡេងអ្នកអភិរក្សនិយម លោកសង្កត់ធ្ងន់ថា «​យើងនឹងត្រួតពិនិត្យឲ្យបានតឹងរ៉ឹង បិទបណ្តាញសង្គម​Twitter តែម្តង មុននឹងបណ្តាញសង្គមទាំងអស់នោះអាចបំបិទសម្លេងបាន​»​ លោក ក៏លើកឡើងផងដែរថា បណ្តាញសង្គមទាំងនោះព្យាយាម និងបរាជ័យម្តងហើយក្នុងនៅឆ្នាំ២០១៦ហើយលោកមិនបណ្តាលឲ្យកើតមានម្តងទៀតឡើយ

ការមិនពេញចិត្តរបស់លោក ត្រាំ លើបណ្ដាញសង្គម កើនឡើងកាន់តែខ្លាំង ក្រោយ Twitter បានដាក់សញ្ញាឲ្យត្រួតពិនិត្យការពិតលើសាររបស់លោក ត្រាំ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ លោក​Marco Rubio បានលើកឡើងថា នៅពេលដែល​Twitter សម្រេចដាក់ការត្រួតពិនិត្យលើបណ្តាញ​​សង្គមដូចជាអ្នកបោះពុម្ព Twitter លែងរួចខ្លួនពីការទទួលខុសត្រូវហើយ និងត្រូវចាត់ទុកដូចជាអ្នកផ្សព្វផ្សាយដទៃដែលត្រូវនៅក្រោមច្បាប់

សូមជម្រាបថា តាំងតែពីដើមមក លោក ត្រាំ បានចោទប្រកាន់ប្រព័ន្ធបណ្តាញសង្គមនានាថា ព្យាយាមបំបិទសំឡេងអ្នកអភិរក្សនិយមជាក់ស្តែង មុនបើកជំនួបជាមួយក្រុមហ៊ុនបណ្ដាញសង្គមនៅសេតវិមានឆ្នាំមុន លោកបានបង្ហោះសារ Twitter ថា ប្រធានបទនៃជំនួបគឺភាពមិនស្មោះត្រង់ លម្អៀង រើសអើង និងគាបសង្កត់ ដែលធ្វើឡើងដោយក្រុមហ៊ុនខ្លះ លោក ត្រាំ បានចោទ Facebook, Google និង Twitter ចំៗ ថាលម្អៀង និងបំបិទសំឡេងអ្នកគាំទ្ររូបលោក

បច្ចុប្បន្នគេពុំទាន់ច្បាស់នៅឡើយថា លោកត្រាំអាចធ្វើចំណាត់ការលើក្រុមហ៊ុនបណ្តាញសង្គមនេះ បានយ៉ាងដូចម្តេចទេ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនទាំងអស់នោះត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងាររដ្ឋ និងសហព័ន្ធ ក៏ដូចជាការសួរដេញដោលដោយសភាអាមេរិកផងដែរ ប៉ុន្តែសេតវិមាន បញ្ជាក់ថា លោក ត្រាំ នឹងចេញបទបញ្ជាមួយទាក់ទងបណ្ដាញសង្គមនេះ

តាមពិតទៅ Twitter បានផ្តល់សិទ្ធសេរីភាពឲ្យថ្នាក់ដឹកនាំពិភពលោកបង្ហោះសារ បើទោះបីជាសារទាំងអស់នោះមានព័ត៌មានក្លែងក្លាយក៏ដោយ គឺទើបតែនៅខែមិថុនាឆ្នាំ២០១៩ នេះទេ ដែលបណ្តាញសង្គមមួយនេះដាក់សញ្ញាព្រមានចំពោះសារទាំងឡាយណាដែរល្មើសនឹងវិន័យរបស់ខ្លួន និងជាសម្តីមិនអាចទទួលយកបាន ចំណែកក្នុងដើមខែឧសភានេះ Twitter បានសម្រេចដាក់សញ្ញាលើសារទាំងឡាយណាដែលអាចបង្កផលប៉ះពាល់ទាក់ទងនឹងព័ត៌មានពិតស្តីពីជំងឺ COVID-19 ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print