ស្រី្តម្នាក់ចងកសម្លាប់ខ្លួនព្រោះតែជំងឺបាក់ទឹកចិត្ត

ចែករំលែក៖

ខេត្តតាកែវ៖ ជំងឺបាក់ទឹកចិត្ត (Depression) ត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុត ព្រោះតែអត្រានៃការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៃអ្នកជំងឺប្រភេទនេះ ដែលមិនថាតែនៅក្នុងប្រទេសកម្ពុជាយើងទេ ពោលគឺវាបានក្លាយជាកង្វល់ដ៏ធំមួយ របស់ពិភពលោកទាំងមូល។
ជំងឺបាក់ទឹកចិត្តនេះ ត្រូវបានដឹងថា គឺជាដំណាក់កាលនៃការចុះខ្សោយនៃផ្លូវអារម្មណ៍ ដែលវាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបនិ្តចម្តងៗ ទៅលើកម្លាំងនៃការគិត, សម្ពាធកាន់តែធ្ងន់លើផ្លូវចិត្ត និងផ្លូវសារពាង្គកាយ ដោយសារតែការផ្តើមចេញពីសញ្ញាដូចជា ការបាត់បង់មនុស្សជាទីស្រឡាញ់ណាម្នាក់…..ជាដើម។ ជាការពិតណាស់ ជំងឺបាក់ទឹកចិត្តនេះ បានឆក់យកជីវិតមនុស្ស ជាពិសេសនារីៗមិនតិចនាក់ទេ កាលពីពេលកន្លងមក។

ជាក់ស្តែង ថ្មីៗនេះ នារីវ័យក្មេងស្រស់ស្អាតម្នាក់ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងសម្តែងនូវក្តីអាណិតសោកស្តាយជាខ្លាំង នៅពេលដឹងថា នាងបានស្លាប់ដោយសារតែជំងឺបាក់ទឹកចិត្តមួយនេះ។
នេះបើ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kim Meas កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានបង្ហោះសារឲ្យឃើញរូបនារីរងគ្រោះ ដោយភ្ជាប់នឹងសំណេរយ៉ាងក្តុកក្តួលថា៖ «storyបងស្រីបង្ហោះមិនទាន់បាន24ម៉ោងផង មើលឃើញពីទុក្ខនិងភាពឈឺចាប់របស់គាត់ទេ នេះណាគាត់បង្ហាញយ៉ាងច្បាស់ ។ បើមានសមាជិកគ្រួសារណាម្នាក់មានសភាពចិត្តមិនល្អ សូមយកចិត្តទុក្ខដាក់នឹងគាត់ផង ពួកគាត់ក៏មិនចង់ឲ្យខ្លួនគាត់ទៅជាបែបហ្នឹងដែរ តែគាត់គ្រប់គ្រងខ្លួនឯងមិនបានកុំគិតថា ពួកគាត់ជាបន្ទុកអី ត្រឹមក្ដីស្រាឡាញ់ និងការយកចិត្តទុកដាក់បន្តិចបន្តួច សូមចែករំលែកដល់គាត់ផង។ សុំទោសគ្រួសារសាច់ញាត្តិជាមុនដែលយករូបបងស្រី Khoeung Chanthea មកបង្ហាញបែបនេះ។ សូមចូលរួមសោកស្ដាយពីការបាត់បង់បងស្រីផង»។
សូមបញ្ជាក់ផងដែរថា នារីខាងលើមានឈ្មោះ ឃឿង ចន្ធា មុខរបរជាអាជីវករលក់ដូរនៅផ្សារតាកែវ ។ នាងបានចង កសម្លាប់ខ្លួន ដោយសារជួបវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ កាលពីវេលាម៉ោងជា ៨ ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារធំតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print