ខេត្តពោធិ៍សាត់៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ ២គ្រឿង បុកគ្នាបានកើតឡើងកាលពីវេលាម៉ោង ១២.០០នាទីកណ្ដាលអធ្រាត្រ ថ្ងៃទី១៩ ឈានថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៨.១៤៩ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុក ក្រគរ ខេត្តពោធិ៍សាត់។
ហេតុការណ៍នេះបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៥នាក់ និងរបួសធ្ងន់ស្រាល ២០នាក់ បង្កឡើងដោយរថយន្តក្រុងផ្ទុះកង់រេចង្កូតទៅបុករថយន្តធំមួយគ្រឿងទៀត បណ្ដាលឱ្យក្រឡាប់ផ្ងារកង់តែម្ដង ៕
...
ដោយ៖ ប៉ឹម ពិន