គ្រោះថ្នា​ក់​ច​រា​ចរណ៍​រវាង​រថយន្ត​ធំ​២​គ្រឿង​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ស្រាល​ ២០​នាក់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធំ​ ២​គ្រឿង​ បុក​គ្នា​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១២.០០​នាទី​កណ្ដាលអធ្រាត្រ​ ថ្ងៃ​ទី​១៩​ ឈាន​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​ ១៤៨.១៤៩​ ស្ថិត​ក្នុងភូមិ​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​ត្រាច​ ស្រុក​ ក្រគរ​ ខេត្តពោធិ៍សាត់​។​

​ហេតុការណ៍នេះបណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៥​នាក់​ និង​របួសធ្ងន់​ស្រាល​ ២០​នាក់​ ​បង្ក​ឡើង​ដោយ​រថយន្តក្រុង​ផ្ទុះ​កង់​រេចង្កូត​ទៅ​បុក​រថយន្ត​ធំ​មួយ​គ្រឿង​ទៀត​ បណ្ដាល​ឱ្យ​ក្រឡាប់​ផ្ងារកង់​តែ​ម្ដង​ ៕

IMG-20160120-WA0006 (1)

IMG-20160120-WA0004

IMG-20160120-WA0002 (2)

IMG-20160120-WA0008 (1)

IMG-20160120-WA0009

IMG-20160120-WA0000

IMG-20160120-WA0003 (1)

IMG-20160120-WA0007 (1)

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print