Manny Pacquiao ត្រៀមបញ្ចប់អាជីពលើសង្វៀនប្រដាល់ចូលប្រឡូកក្នុងសង្វៀននយោបាយវិញ

ចែករំលែក៖

កីឡាករ Manny Pacquiao បាននិយាយថា គាត់ត្រៀមខ្លួនរួចហើយក្នុងការបញ្ចប់អាជីពប្រដាល់ ហើយផ្តោតសំខាន់លើកិច្ចការនយោបាយវិញ បន្ទាប់ពីប្រកួតជាមួយនឹងកីឡាករអាមេរិក Timothey Bradley នៅក្នុងខែមេសាខាងមុខរួច។

អ្នកប្រដាល់វ័យ៣៧ឆ្នាំ Manny Pacquiao បានប្រកួតចាញ់កីឡាករ Floyd Mayweather កាលពីខែឧសភាឆ្នាំមុន ហើយរូបគាត់បញ្ជាក់ថា នឹងចូលនិវត្តន៍ក្រោយពេលប្រកួតជាមួយនឹងកីឡាករTimothey Bradley ជាលើកទី៣។

Pacquiao បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា “ខ្ញុំពិតជាសប្បាយចិត្តនឹងចូលនិវត្តិន៍ក្រោយការប្រកួតនេះ។ ខ្ញុំដឹងច្បាស់ថាវាអាចធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អផងដែរតែឆាកជីវិតគឺបែបនេះហើយ។ ខ្ញុំមិនអាចបន្តអាជីពប្រដាល់រហូតនោះឡើយ ។ ខ្ញុំចាប់ផ្តើមអាជីពប្រដាល់ដើម្បីជួយ ក្រុមគ្រួសារ និងម្តាយរបស់ខ្ញុំ។ តែពេលនេះខ្ញុំបញ្ចប់អាជីពប្រដាល់វិញគឺដើម្បីជួយប្រទេសពិសេសប្រជាជនហ្វីលីពីន”។

គួរបញ្ជាក់ថា ការប្រកួតរបស់កីឡាករទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសាខាងមុខនៅក្នុងសង្វៀន MGM Grandទីក្រុង Las Vega សហរដ្ឋអាមេរិក។

កីឡាករBradleyបានកំណត់ត្រាប្រកួតឈ្នះ៣៣ស្មើ១ និងចាញ់១ ផ្តួលគូរប្រកួតឲ្យសន្លប់១៣ដង។ ចំណែកPacquiao ប្រកួតឈ្នះ៥៧ ស្នើ៦ និងចាញ់២ ផ្តួលគូរប្រកួតឲ្យសន្លប់៣៨ដង។ ពួកគេបានជួបគ្នា២ដង រួចមកហើយគឺ Bradleyឈ្នះក្នុងឆ្នាំ២០១២ ។ ចំណែកPacquiao បានសងសឹកវិញនៅក្នុងឆ្នាំ២០១៤ ៕

Jan 19, 2016; Beverly Hills, CA, USA; Manny Pacquiao and Timothy Bradley, Jr face off during a press conference at the Beverly Hills Hotel to announce their upcoming boxing fight. Mandatory Credit: Jayne Kamin-Oncea-USA TODAY Sports
Jan 19, 2016; Beverly Hills, CA, USA; Manny Pacquiao and Timothy Bradley, Jr face off during a press conference at the Beverly Hills Hotel to announce their upcoming boxing fight. Mandatory Credit: Jayne Kamin-Oncea-USA TODAY Sports

manny-pacquiao-whose-last

...

article-2156563-138504CF000005DC-954_634x425

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print