ខេត្តស្វាយរៀងះស្ត្រីម្នាក់បានរត់មកដាក់ពាក្យបណ្ដឹងមកនគរបាលប៉ុស្តិ៍ឃុំអង្គប្រស្រែចោទប្រកាន់បុរសម្នាក់រំលោភលើរូបនាងបានសម្រេចខណះកំពុងអង្គុយមើលទូរទស្សន៏តែម្នាក់ឯងនៅក្នុងផ្ទះកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២០ស្ថិតនៅ ចំនុចភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានអឲ្យដឹងថាជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះថោង សំណាង
ហៅតាក់ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរកសិកររស់ នៅភូមិក្រញួងឃុំមុខដាស្រុករមាសហែក។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះម.ប.ធអាយុ៣៥ឆ្នាំរស់នៅភូមិ
អង្គប្រស្រែឃុំអង្គប្រស្រែស្រុករមាសហែក។
តាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា
មុនកើតហេតុឪពុកម្តាយរបស់នាងបានទៅសួរសុខទុក្ខបងប្អូននៅឯភូមិត្រពាំងស្គន់ឃុំត្រពាំងស្តៅស្រុករមាសហែក
រមាសហែកដោយនាងនៅផ្ទះម្នាក់ឯងកំពុងមើលទូរទស្សន៍ស្រាប់តែជនសង្ស័យដែលនាងស្គាល់បានសុំចូលមើលដែរប្រមាណជាកន្លះម៉ោងជនសង្ស័យក៏បានធ្វើសកម្មភាពរំលោភលើរូបនាងរហូតបានសម្រេចរួចក៏ចុះរត់ឆ្ពោះទៅទិសខាងត្បូងបាត់ស្រមោល។
បច្ចប្បន្នស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារនិងសមត្តកិច្ចមូលដ្ឋានជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង
ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យ ចំណែកជនសង្ស័យសមត្ថកិច្ចកំពុងតាមស្រាវជ្រាវរកចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់៕យឹម សុថាន