ជួលឱ្យយាមដីចម្ការរបែរជាបែកគំនិតគាស់ទ្វារផ្ទះលួចយកស្រាសរុបជាទឹកប្រាក់ចំនួន១៤០០$ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានជនរងគ្រោះជួលឱ្យមកយាមដីចម្ការររបស់ខ្លួនបែរជាបែកគំនិតគាស់ទ្វារផ្ទះចូលលួចយកស្រាដែលមានតម្លៃថ្លៃចំនួន១០ដបបើគិតជាទឹកប្រាក់ចំនួន១.៤០០ដុល្លារ​។ បន្ទាប់មកម្ចាស់ដីមកផ្ទះដឹងថាបាត់ស្រាក៏ហៅជនសង្ស័យមកសួរនាំទេីបដឹងថាជនសង្ស័យរូបនេះជាអ្នកលួចក៏ឃាត់ខ្លួនតែម្តង​ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ២០២០ ស្ថិតនៅផ្ទះក្នុងចម្ការ ភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្នោះ ជឿន ចាន់ធឿន ហៅ ឡឺម ភេទប្រុស​ អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិបឹងធំ១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញនិងបក្ខពួក២នាក់ទៀតកំពុងគេចខ្លួន។

ចំណែកជនរងគ្រោះ​មានឈ្មោះ ប៉េង គ្រុយ ភេទប្រុស​ អាយុ៦៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៩០ ផ្លូវលេខ៦៣ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្ភារបាត់បង់រួមមាន ស្រាម៉ាកXO ចំនួន៤ដបនិងបាឡង់ទីនចំនួន៦ដប សរុបជាទឹកប្រាក់អស់ចំនួន១.៤០០ដុល្លារ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា​​ ជារៀងរាល់ថ្ងៃគាត់បានស្នាក់នៅផ្ទះមួយទៀតនៅសង្កាត់ផ្សារថ្មី​ ខណ្ឌដូនពេញ​ ហេីយបានយកស្រាដែលសម្រាប់លក់នោះយកមកទុកក្នុងផ្ទះនៅដីចម្ការខ្លះ។
ជនរងគ្រោះបានបន្តថា​ ដោយសារតែផ្ទះនៅដីចម្ការមិនមានអ្នកនៅ​មើលនោះទេីបជួលជនសង្ស័យខាងលេីមកឱ្យយាម ហេីយយូរៗគាត់មកលេងផ្ទះនៅដីចម្ការម្តង។
លុះមកដល់ថ្ងៃកេីតហេតុរូបគាត់និងប្រពន្ធក៏បានមកលេងនៅផ្ទះដីចម្ការ​ ពេលមកដល់ក៏ចូលក្នុងផ្ទះគាត់ឃេីញមានស្នាមដោះដំបូលក្បឿងនិងខូចគន្លឹះទ្វារថែមទាំងបាត់ស្រាដបថ្លៃៗចំនួន១០ដបទៀតផង ក្នុងនោះបាត់ស្រាម៉ាកXOចំនួន៤ដប និងបាឡង់ទីន៦ដប សរុបជាទឹកប្រាក់ចំនួន១.៤០០ដុល្លារ។

បន្ទាប់មកជនរងគ្រោះក៏បានហៅឈ្មោះ ជឿន​ ចាន់ធឿនហៅឡឺម​​ ជាអ្នកចាំចម្ការ មកសួរនាំ ស្រាប់តែជនសង្ស័យសារភាពថាខ្លួនគេពិតជាលួចស្រានោះប្រាកដមែនដោយមានបក្ខពួកចំនួន២នាក់ទៀត ទើបគាត់ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ​ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិីតិវិធី៕

...

ដោយ​ សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print