ឃាត់ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីចូលលួចទូរស័ព្ទ២គ្រឿងបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លូន បន្ទាប់ពីពួកគេបានចូលលួចទូរស័ព្ទចំនួនពីរគ្រឿងបានសម្រេច។

IMG_3778

ការឃាត់ខ្លូនជនសង្ស័យខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ១៧៤ ផ្លូវបេតុង ក្រុម៣៣ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

មន្ត្រីព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះគង់ ថា ភេទប្រុស អាយុ២៣ឆ្នាំ (ឃាត់ខ្លួនបាន)មុខរបរជាងភ្លើង ស្នាក់នៅផ្ទះលេខ១៧៤ ផ្លូវបេតុង ក្រុម៣៣ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២ឈ្មោះចិន ភេទប្រុស អាយុ២៥ឆ្នាំ (រត់គេចខ្លួនបាត់)មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ រីឯជនរងគ្រោះមានឈ្មោះអិុត ចន្ឋី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីមន្ត្រីព្រហ្មទណ្ឌខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើគឺ នៅវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ជនរងគ្រោះឈ្មោះអិុត ចន្ឋី បានត្រលប់មកពីយកកូនរៀននៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ខណៈពេលមកដល់ផ្ទះបានចាក់សោរចូលក្នុងបន្ទប់ ហើយបានក្រឡែកមើលទូរស័ព្ទដែលសាកថ្មចោល ដោយមិនឃើញទូរស័ព្ទរបស់គាត់ ភ្លាមនោះជនរងគ្រោះក៏បានស្រែកឆោឡោឡើងថា ចោរចូលលួចទូរស័ព្ទអាយផេតមីនី និងSAMSUNG Noteនៅក្នុងផ្ទះហើយ។ ដោយមានការសង្ស័យទៅលើជនសង្ស័យឈ្មោះគង់ ថា និងឈ្មោះចិន ដែលរស់នៅជាប់បន្ទប់គ្នា រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច។ ភ្លាមនោះជនសង្ស័យម្នាក់ឈ្មោះចិន ក្រោយពីលួចទូរស័ព្ឋរបស់ជនរងគ្រោះរួចហើយក៏បានយកទូរស័ព្ទនោះរត់គេចខ្លួនបាត់ស្រមោល ដោយជនសង្ស័យឈ្មោះគង់ ថា គិតថាគេមិនដឹងខ្លួនមិនបានលួចក៏សងំនៅក្នុងបន្ទប់។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចក៏បានឃាត់ជនសង្ស័យម្នាក់តាមដែលជនរងគ្រោះប្រាប់ រួចក៏ជនរងគ្រោះនិងជនសង្ស័យយកមកសួរនាំនៅអធិការនគរបាលខណ្ឌដង្កោតែម្ដង ។

ក្រោយពីមន្ត្រីព្រហ្មទណ្ឌខណ្ឌដង្កោ សួរនាំរួចហើយ ជនសង្ស័យបានសារភាពមុខសមត្ថកិច្ចថា រូបគេនិងជនសង្ស័យម្នាក់ទៀតបានឡើងតាមពិដាន ចូលលួចទូរស័ព្ទពិតប្រាកដមែន។ ក្រោយមកជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះទៅលើជនសង្ស័យទាំងពីរនាក់ខាងលើដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

IMG_3772

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print