តូចចិត្តប្រពន្ធរត់ចោលគ្មានអ្នកមើលថែថែមទាំងមានផ្ទុកមេរោគអេដស៍ទៀតបុរសម្នាក់បានសម្រេចចិត្តចង​ ក សម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ពិការភ្នែកថែមទាំងមានផ្ទុកមេរោគអដ៍ម្នាក់ បានសម្រេចចិត្តចង​ ក​ ស្លាប់ខ្លួននៅក្នុងបន្ទប់ទឹក​ ដោយសារតែគ្មានអ្នកមើលថែព្រោះប្រពន្ធរត់ចោល​ ។ 

image2

ហេតុការណ៍​នេះបង្កឱ្យភ្ញាក់ ផ្អើ ល កាលេពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៩ ខែមករាឆ្នាំ២០១៦​ នៅចំណុចខាងលិចផ្សារសាមគ្គី ក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះទុំ ចាន់តារា ភេទប្រុស អាយុ៤២ឆ្នាំ ជាមនុសពិការភ្នែក ច្រើនឆ្នាំមកហើយ មុខ របរនៅផ្ទះ កន្លែងកើតហេតុខាងលើ ។ មានប្រពន្ធក្រោយ តែរត់ចោល ៥ខែកន្លងមកហើយ ។

តាមប្រភពពីស្រ្តីឈ្មោះវ៉ា ហួន អាយុ៣៧ឆ្នាំ ដែលអះអាងត្រូវជាប្អូនថ្លៃជនរងគ្រោះបានឱ្យ ដឹ ង ថា ជនរងគ្រោះជាមនុស្សពិការភ្នែកជាច្រើនឆ្នាំមកហើយ ។ ក្រោយពីលែងលះគា្នជាមួយប្រពន្ធដើម ជាច្រើនឆ្នាំ ក៏មានប្រពន្ធក្រោយម្នាក់ទៀត រស់ នៅជាមួយគ្នា រយះពេល១០ឆ្នាំ តែមិនមានកូនទេ ។ នៅក្នុងអំឡុងខែកក្កដាឆ្នាំ២០១៥ បនា្ទប់ពីប្រពន្ធ ក្រោយរត់ចោល បាត់ រស់នៅផ្ទះ តែម្នាក់ ឯ ង ហើយសុខភាពក៏ចេះតែទ្រុឌទ្រោមព្យាបាល ពុំជាដាច់ រហូតដល់បងប្អូននាំទៅពិនិត្យឈាម ទើប ដឹងថាមានផ្ទុកមេរោគអេដ៍ ។ ក្រោយពីដឹងខ្លួនថា ខ្លួនផ្ទុកមេរោគជនរងគ្រោះចេះតែបណ្តែតបណ្តោយខ្លួន ក្រោមដំបូលផ្ទះនៅតែម្នាក់ឯង ពុំមានអ្នកមើលថែ ។ រហូតមកដល់ថ្ងៃកើតហេតុ នា វេ លា ម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមករា បន្ទាប់ពីជនរងគ្រោះដើរត្រឡប់មកពីផ្សារវិញ ចូលផ្ទះបាត់រហូតគ្មានអ្នកចាប់អារម្មណ៍ រហូតដល់វេលាម៉ោងថ្ងៃ កើតហេតុ ប្អូនថ្លៃមក តា ម ហៅ រក បើកទ្វារបន្ទប់ទឹក ស្រាប់តែប្រទះឃើញបុរសជនរងគ្រោះ ចងកសម្លាប់ខ្លួននិងក្រម៉ាចងទៅនឹងធ្នឹមដំបូល នៅ ក្នុង ប ន្ទ ប់ ទឹ ក ទើបដឹងបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកុច្ចជុំនាញបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើកោសល់វិច័យ្យ​ថាពិជាស្លាប់ដោយសារចង​ ក​ ពិតប្រាកដមែន​ ទើបប្រគល់អោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕

image1

IMG_7012.JPG

...

ដោយ៖ សុខាសែនជ័យ  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print