បារាំង៖ បញ្ហាបើកព្រំដែន សម្រាប់ប្រទេសក្នុងសហគមន៍អឺរ៉ុបចាប់ពីថ្ងៃទី ១៥ខែមិថុនា កំពុងក្លាយទៅជា ចំណុចវិវាទដោយប្រទេសក្នុងតំបន់ មានចក្ខុវិស័យខុសៗគ្នាជុំវិញការបើកព្រំដែន។
នាយករដ្ឋមន្ត្រីបារាំង លោកÉdouard Philippe ពេលថ្មីៗនេះ បានអំពាវនាវដល់ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបរួមគ្នាបើកព្រំដែន ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងតំបន់ល្អប្រសើរឡើងវិញ ពិសេសគឺវិស័យទេសចរណ៍។ ប៉ុន្តែគម្រោងបើកទ្វារព្រំដែន ត្រូវបានប្រទេសមួយចំនួនមិនយល់ព្រមពិសេសគឺប្រទេស ដែលមានករណីឆ្លងកូវីដ១៩តិច ដោយខ្លាចរលកឆ្លងកូវីដ ជាលើកទីពីរ។
តាមគម្រោងស្នើឡើងដោយនាយករដ្ឋមន្ត្រីបារាំង ការបើកព្រំដែន ដោយមិនមាន គម្លាតណាមួយសម្រាប់អ្នកទេសចរ។ លោកនាយករដ្ឋមន្ត្រី Édouard Philippe បានបញ្ជាក់ទៀតថា៖ ការបើកទ្វារគឺត្រូវតែធ្វើឡើង រួមគ្នាមិនមែនប្រទេសណា ប្រទេសនោះ គិតឡើយ។
បារាំងបានស្នើឲ្យបើកព្រំដែន សម្រាប់ទេសចរណ៍ដោយមិនមានគម្លាត១៤ថ្ងៃ សម្រាប់អ្នកធ្វើដំណើរកម្សាន្តនោះឡើយ។ បណ្តាប្រទេសក្នុងតំបន់ ដូចជា ក្រិច អាល្លឺម៉ង់ អូទ្រីស បានគាំទ្រសំណើរខាងលើ ប៉ុន្តែប្រទេសអេស្ប៉ាញបានប្រកាសថានឹងបើកទ្វារស្វាគមន៍អ្នកទេសចរ ក្នុងតំបន់ចាប់ពីថ្ងៃទី១ ខែកក្កដា ៕
ដោយ៖ ធី រីណា