បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួលដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តតាកែវ៖ បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្នុងបន្ទប់ដេកនៅរោងចក្រយីហោវ៉ាន់ស៊ុនហ្វារីសាយឃ្លីង ខ្លូសវែរហោស៍ .នៅស្រុកបាទី បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ៏និង១០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទីខេត្តតាកែវ

សពជនរងគ្រោះឈ្មោះ WU YOUGONG ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G53984809

ក្រោយកើតហេតុ ចំពោះមូលហេតុដែលបណ្តាលឲ្យបុរសជនជាតិចិនខាងលើនេះស្លាប់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះកើតជំងឺលើសឈាមរើឡើង ធ្វើឲ្យគាំបេះដូងស្លាប់ ដោយមិនមានអ្នកដឹងនិងជួយសង្គ្រោះទាន់៕ដោយ៖ហេង នរិន្រ្ទ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print