ការប្រកួតទាំងអស់របស់ក្របខ័ណ្ឌ UEFA Champion League គ្រោងលេងក្នុងទីក្រុងតែមួយប៉ុណ្ណោះ

ចែករំលែក៖

កម្មវិធីប្រកួតក្របខ័ណ្ឌលីកកំពូលរបស់អឺរ៉ុបគឺ Champion League និង Europa League ត្រូវបានផ្អាកដំណើរ ជាបណ្តោះអាសន្នតាំងតែពីខែមីនា ដោយការប្រកួតនៅសល់ក្នុងវគ្គ១៦ក្រុមដូចគ្នា ប៉ុន្តែមកដល់ពេលនេះការវិលត្រឡប់មកវិញ នឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះ។ ចំណែការប្រកួតដែលនៅសល់គ្រោងនឹងធ្វើឡើងតែក្នុងទីក្រុងមួយប៉ុណ្ណោះ ដោយអាចនឹងមិនមានក្នុងនិងក្រៅទឹកដីឡើយ។

UEFA នៅតែបន្តការពិភាក្សាគ្នាដដែល ហើយពេលនេះកំពុងផ្តោតទៅលើប្រធានបទមួយទៀត គឺការប្រកួតទាំងអស់ នៅក្នុងទីក្រុងតែមួយ រហូតដល់រកឃើញ ម្ចាស់ពានរង្វាន់តែម្តងហើយ ជាពិសេសការប្រកួតមានតែមួយប្រកួតប៉ុណ្ណោះ ខណៈដែលជាធម្មតាមានការប្រកួតមានពីរជើងគឺក្នុងទឹកដី និងក្រៅទឹកដី។

ប្រធានក្លឹប Getafe លោក Angel Torres ដែលបានចូលរួមកិច្ចពិភាក្សាក្នុងកិច្ចប្រជុំរបស់ UEFA បានបានបង្ហើបថា ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ និងទីក្រុងមួយចំនួនទៀតរបស់អាល្លឺម៉ង់គឺជាគោលដៅ ដែលនឹងអាចប្រើប្រាស់សម្រាប់ផែនប្រកួតវគ្គ១៦ក្រុម វគ្គ៨ក្រុម និងវគ្គផ្តាច់ព័ត្រ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print