​ល្បែង​កន្ទុយលេខ​នៅ​តែ​ពង្វក់​អាជីវករ​ខ្លះ​នៅ​ផ្សារ​កំពង់ធំ

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ ប្រជាពលរដ្ឋ​និយាយ​ថា​ រហូត​មក​ទល់​ពេល​នេះ​ល្បែង​កន្ទុយលេខ​ នៅ​តែ​ពង្វក់​អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​ កំពង់ធំ​ដោយ​មិន​មានការ​ថយ​ចុះ​ធ្វើ​ឱ្យ​ ប្រជាពលរដ្ឋ​រិះគន់​ថា​ជា​ការ​អសមត្ថភាព​ របស់​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន​ខេត្ដកំពង់ធំ​ ព្រោះតែ​ការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​ សមត្ថកិច្ច​បើក​ឱ្យ​មាន​បទល្មើស​ល្បែង​ កន្ទុយលេខ​នេះ​កើតឡើង​យ៉ាង​រលូន​ជា​រៀង​ រាល់ថ្ងៃ​ ។​

Image26

​គួរ​បញ្ជាក់​ថា​ ផ្សារ​ថ្មី​កំពង់ធំ​ស្ថិត​នៅ​ សង្កាត់​កំពង់ធំ​ដែល​មាន​ចៅសង្កាត់​និង​ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់ធំ​នេះ​ជា​សមាជិក​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​ និង​សន្ដិសុខ​ផ្សារ​នេះ​ទៀត​ផង​ ប៉ុន្ដែ​ផ្ទុយ​ទៅ​ វិញ​ល្បែង​កន្ទុយលេខ​នៅ​តែ​បន្ដ​លេង​នៅ​ នឹង​មុខ​ប៉ុស្ដិ៍​តែ​ម្ដង​។​

​បើ​តាម​ប្រភព​ពី​អាជីវករ​ដែល​មិន​ ញៀន​នឹង​ល្បែង​កន្ទុយលេខ​បាន​ប្រាប់​អ្នក​ សារព័ត៌មាន​ឱ្យ​ដឹង​ថា​ ល្បែង​កន្ទុយលេខ​ គឺ​គេ​លេង​ជា​រៀងរាល់ថ្ងៃ​ជា​ពិសេស​នៅ​ ផ្សារ​សេរី​ប៉ែក​ខាងក្រោយ​ដោយ​មាន​អ្នក​ លេង​តាំងពី​អ្នកលក់​កំប៉ិកកំប៉ុក​រហូត​ដល់​អ្នកលក់​ធំដុំ​ ។​

​អាជីវករ​ខ្លះ​បាន​រិះគន់​ថា​ សកម្មភាព​ ល្បែង​កន្ទុយលេខ​នេះ​វា​បង្ហាញ​ចំពោះ​ សាធារណជន​ពី​ចំណុចខ្សោយ​របស់​សមត្ថ​ កិច្ច​ប្រចាំ​មូលដ្ឋាន​ហើយ​ល្បែង​កន្ទុយលេខ​នេះ​មានការ​រីក​រាលដាល​និង​បើកចំហ​ ជាង​មុន​បន្ទាប់​ពី​ការ​បង្ក្រាប​រួច​ម្ដង​មក​។​

​ប្រភព​ដដែល​បាន​អះអាង​ថា​ មេ​កន្ទុយ​ លេខ​ធំៗ​នៅ​ផ្សារ​កំពង់ធំ​នេះ​បាន​និយាយ​ ថា​ ក្រោយ​ពី​មានការ​បង្ក្រាប​នោះ​គឺ​ពួក​ គេ​បាន​ត្រូវ​គ្នា​ជាមួយ​សមត្ថកិច្ច​ខ្លះ​និង​ ស្ថាប័ន​ពាក់ព័ន្ធ​អស់ហើយ​។​ ក្នុង​នោះ​ពួក​ គាត់​សំណូមពរ​ដល់​លោក​អភិបាលខេត្ដ​ កំពង់ធំ​បើ​មិន​មាន​ចំណាត់ការ​ប្រកប​ ដោយ​តម្លាភាព​នោះ​ទេ​ទ​ង្វើ​លេងល្បែង​ កន្ទុយលេខ​នេះ​នឹង​កាន់តែ​អាក្រក់​ទៅ​នៅ​ទី​ ប្រជុំជន​និង​ជះ​ឥទ្ធិពល​ប៉ះពាល់​កាន់តែ​ខ្លាំង​ទៅ​លើ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​ សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​។​

​លោក​ វ៉ា​ន់​ វិបុល​ នាយ​ប៉ុស្ដិ៍​នគរ​ បាល​រដ្ឋបាល​សង្កាត់​កំពង់ធំ​ធ្លាប់​បាន​ប្រាប់​ អ្នក​សារព័ត៌មាន​ថា​ អ្នកលេង​ល្បែង​និង​អ្នក​ កត់​ល្បែង​កន្ទុយលេខ​ទាំងនោះ​គឺ​លោក​បាន​ ហៅ​មក​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​អស់​ ហើយ​ ។​ ចំណែក​លោក​ ញ៉ែ​ម​ ឈុ​ន​លី​ អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​មិន​បានដឹង​រឿង​ នេះ​ទេ​ហើយ​កន្លង​មក​នៅ​ក្នុង​ផ្សារ​នេះ​គឺ​ មានការ​បង្ក្រាប​អស់ហើយៗ​លោក​បាន​ ប្រគល់​ការងារ​ទៅ​ឱ្យ​ខាង​ប៉ុស្ដិ៍​ជា​អ្នក​ឃ្លាំ​ មើល​និង​ចំណាត់ការ​បង្ក្រាប​ឬ​ទប់ស្កាត់​ បទល្មើស​ល្បែង​កន្ទុយលេខ​នេះ​ហេតុនេះ​ លោក​នឹង​បញ្ជា​ទៅ​ប៉ុស្ដិ៍​ឱ្យ​ចុះ​ស្រាវជ្រាវ​ ករណី​ល្បែង​កន្ទុយលេខ​នេះ​ជា​បន្ទាន់​។​

​លោក​ ជូ​ សំ​អាន​ ស្នងការ​នគរបាល​ ខេត្ដកំពង់ធំ​នគរវត្ដ​មិន​អាច​រក​ការ​ពន្យល់​ បញ្ហា​ល្បែងស៊ីសង​នេះ​បាន​ទេ​នៅ​ពេល​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​ទាក់ទង​មិន​បាន​៕​

btv-a1651 (2)

btv-a1651 (1)

btv-a1651

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print