​ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ​រវាង​កងទ័ព​ទាំង​២​កម្ពុជា​-​អូស្ដ្រាលី​ត្រូវ​បាន​ពង្រឹងពង្រីក​ទ្វេ​ឡើង​ថែម​ទៀត

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​ មក​រា​ ឆ្នាំ​២០១៦​ នៅ​ទីស្ដីការក្រសួង​ការ​ ពារ​ជាតិ​ លោកនាយ​ឧត្ដមសេនីយ៍​ នាង​ ផាត​ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ បាន​អនុញ្ញាត​ឱ្យ​លោក​វរសេនីយ៍ឯក​ ANDREW​ DAKIN​ អនុព័ន្ធយោធា​ អូស្ដ្រាលី​ចាស់​ ដែល​ត្រូវ​បញ្ចប់​អាណត្ដិ​ ការទូត​ និង​លោក​វរសេនីយ៍ឯក​ MARK​ HINCHCLIFFE​ អនុព័ន្ធយោធា​អូស្ដ្រាលី​ ថ្មី​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ជម្រាប​ លា​ ។​

3

​លោក​វរសេនីយ៍ឯក​ ANDREW​ DAKIN​ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រសួងការពារជាតិ​ ដែល​រយៈពេល​កន្លង​ មក​បង្ក​លក្ខណៈ​ងាយស្រួល​ចំពោះ​ការ​ បំពេញភារកិច្ច​ ក្នុង​អាណត្ដិ​ការងារ​របស់​ លោក​រហូត​ទទួល​បាន​ជោគជ័យ​ក្នុង​ បេសកកម្ម​កិច្ច​សហប្រតិបត្ដិការ​ ព្រម​ ទាំង​ដកស្រង់​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ ទៅ​មក​ រវាង​កម្ពុជា​-​អូស្ដ្រាលី​ ។​

​ក្នុង​នោះ​កងទ័ព​អូស្ដ្រាលី​បាន​ជួយ​ បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ក្នុង​ខ​.​ភ​.​ម​ បានជា​ច្រើន​ ដោយ​បង្រៀន​ភាសា​អង់​ គ្លេ​ស​ដល់​កង​យោធពលខេមរភូមិន្ទ​ ព្រម​ ទាំង​ហ្វឹកហ្វឺន​ បណ្ដុះបណ្ដាល​ផ្នែក​ដោះ​ មីន​ដល់​ខ​.​ភ​.​ម​ផង​ដែរ​ ។​

​លោកនាយ​ឧត្ដមសេនីយ៍​ នាង​ ផាត​ បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​រដ្ឋាភិបាល​ប្រទេស​អូស្ដ្រាលី​ ដែល​ បាន​ជួយ​កម្ពុជា​ក្នុង​រយៈពេល​កន្លង​មក​ ទាំង​ជំនួយ​មនុស្សធម៌​ ក៏​ដូច​ជា​ជួយ​បណ្ដុះ​ បណ្ដាល​ហ្វឹកហ្វឺន​ខ​.​ភ​.​ម​ ពិសេស​ការ​ សិក្សា​ភាសា​អង់គ្លេស​ ធ្វើ​ឱ្យ​ខ​.​ភ​.​ម​មាន​ ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​ឡើង​ធ្វើ​ឱ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្ដិការ​ទ្វេភាគី​ រវាង​កងទ័ព​ប្រទេស​ទាំង​២​ កម្ពុជា​-​អូស្ដ្រាលី​ បាន​ពង្រឹងពង្រីក​ពី​មួយ​ថ្ងៃ​ទៅ​ មួយ​ថ្ងៃ​ប្រសើរ​ឡើង​ថែម​ទៀត​ ៕​

...

ដោយ៖ សុខដុម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print