​រដ្ឋបាល​ព្រៃឈើ​ប​កែវ​អណ្ដូង​មាស​រក​ឃើញ​កំណាត់ឈើ​សុ​ក្រំ​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ចំនួន​៤៩​ដុំ​

ចែករំលែក៖

​ខេត្ដរតនគិរី​៖​ គំនរ​ឈើ​ប្រណីត​ ប្រភេទ​ឈើ​សុ​ក្រំ​ឡាំង​បួន​ជ្រុង​មានមុខ​ កាត់​២០​ទៅ​៣០​សង់ទីម៉ែត្រ​ប្រវែង​៣​ទៅ​៤​ម៉ែត្រ​ ដែល​ឈ្មួញ​កំបាំង​មុខ​ធ្វើ​សកម្ម​ ភាព​ប្រមូល​ឈើ​ទាំងនោះ​មក​លាក់​ទុក​ ជា​ច្រើន​កំណាត់​នៅ​ក្នុង​ព្រៃ​ត្រូវ​បាន​ក្រុម​ប្រតិបត្ដិការ​នៃ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ស្រាវជ្រាវ​រុករក​ឃើញ​ លាក់​ទុក​ក្នុង​ព្រៃ​និង​បង្ក្រាប​រឹបអូស​នៅ​ ព្រឹក​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ ត្រង់​ ចំណុច​ភូមិសាស្ដ្រ​លេខ​០៧៤៧១៤៩​ និង​ លេខ​១៥៤៧១៤៩​ ស្ថិត​ក្នុងភូមិ​មុ​យ​ ឃុំ​ ញ៉ា​ង​ ស្រុក​អណ្ដូង​មាស​ ខេត្ដរតនគិរី​ ។​

​លោក​ ឡេ​ង​ យុគ​ នាយ​ផ្នែក​រដ្ឋបាល​ ព្រៃឈើ​ប​កែវ​អណ្ដូង​មាស​ និង​អូ​រយ៉ា​ដាវ​ បានឱ្យ​ដឹង​ថា​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ ល្បាត​តាម​ភូមិសាស្ដ្រ​មួយ​ចំនួន​នៅ​ក្នុងស្រុក​អណ្ដូង​មាស​ក៏​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​លេខ​១​នោះ​ជា​ច្រើន​កំណាត់​ ដែល​ សុទ្ធ​សឹង​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ឡាំង​បួន​ ជ្រុង​តែ​ម្ដង​ ។​ តាម​ការ​វាស់វែង​ឈើ​ លេខ​១​ដែល​ត្រូវ​ដកហូត​បាន​នោះ​មាន​ ចំនួន​៤៩​ដុំ​ស្មើនឹង​១៧.៦០៨​ម៉ែត្រគូប​ ។​

​លោក​ ឡេ​ង​ យុគ​ ក៏​បាន​បញ្ជាក់​ ទៀត​ថា​ បច្ចុប្បន្ន​ឈើ​ទាំង​អស់នេះ​លោក​ បាន​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ​មក​ផ្ញើ​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ហ័​ង​ អា​ញ់​អូ​រយ៉ា​ដាវ​ ។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ រស់នៅ​តាម​តំបន់​បណ្ដា​ក្រុមហ៊ុន​នានា​ បាន​រិះគន់​ថា​ ក្រុមហ៊ុន​ទាំងនោះ​ភាគ​ ច្រើន​សុទ្ធ​សឹង​ធ្វើ​ជំនួញ​បទល្មើស​ព្រៃឈើ​ក្រោម​លេស​វិនិយោគ​អភិវឌ្ឍន៍​វិស័យ​ ដំណាំ​កសិឧស្សាហកម្ម​ហើយ​ក៏​បាន​ប្រព្រឹត្ដ​បទល្មើស​ព្រៃឈើ​យ៉ាង​រង្គាល​ថែម​ទាំង​ មានការ​ដឹក​ជញ្ជូន​តាម​រថយន្ដ​យី​ឌុ​ប​មួយ​ជើងៗ​រាប់​សិប​គ្រឿង​លើស​ទម្ងន់​បង្ក​ឱ្យ​ ខូចខាត​ផ្លូវជាតិ​ទៀត​ផង​ដោយ​មិន​គោរព​ លក្ខន្ដិកៈ​ការ​វិនិយោគ​នោះ​ឡើយ​ ៕

IMG-20160120-WA0002

...

ដោយ៖ ​អ៊ុ​ច​ សា​វុ​ទ្ធ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print