ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋប្រមាណ៤៨នាក់ បានកើតមានអាការក្អួតចង្អោរ និងរាគរូស បន្ទាប់ពីពួកគាត់បានហូបនំប៉័ងសាច់ ដែលជិះរ៉ឺម៉កដើរលក់ដោយជនជាតិវៀតណាមម្នាក់ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋ១៨នាក់ ប្រុស១៥នាក់ និងនៅចំណុចគីឡូម៉ែត្រលេខ៦២ ស្ថិតនៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ចំនួន៣០នាក់ សរុបទាំងអស់៤៨នាក់ បាននាំគ្នាទិញនំប៉័ងសាច់ ដែលលក់តាមរ៉ឺម៉កដោយជនជាតិវៀតណាមម្នាក់ ហើយនាំគ្នាហូប ក៏បណ្ដាលឱ្យមានអាការក្អួតចង្អោរ និងរាគរូស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកស្រុកមេមត់។
ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានក៏បានចុះស្រាវជ្រាវ តែអ្នកលក់ជនជាតិវៀតណាមនោះ ក្រោយពីលក់ហើយក៏បានចាកចេញបាត់ទៅ៕
ដោយ៖ ហេង សូរិយា