បន្តិចទៀត..នឹងមានពិធីផ្ទេរ-ប្រគល់សម្ភារពេទ្យ ទប់ស្កាត់ជម្ងឺ-កូវីដរបស់កងទ័ពរំដោះប្រជាជនចិនដល់ក្រសួងការពារជាតិកម្ពុជា                   

ចែករំលែក៖

 

ភ្នំពេញ៖ យន្តហោះយោធាមួយគ្រឿង របស់កងទ័ពរំដោះប្រជា ជនចិនបានដឹកជំនួយសម្ភារពេទ្យ ទប់ស្កាត់ជម្ងឺ-កូវីដ ផ្តល់ជូនកងយោធពលខេមរភូមិន្ទ (ខ. ភ.ម)នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ ណឹម សុវត្តិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយកិច្ចការបរទេស ក្រសួងការពារជាតិ។ ពិធីនេះប្រព្រឹត្តទៅនាថ្ងៃអង្គារ ១២កើត ខែ ជេស្ឋ​ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០ មានការចូលរួមពីនាយទាហានមកពីស្ថាប័នពាក់ពាន់ និងជំនាញសុខាភិបាលក្រសួងការពារជាតិជាច្រេីនរូបទៀត។ ដោយឡែកលោកវរសេនីយ៍ឯកលី ជីងហ្វីង អនុព័ន្ធយោធាចិនប្រចាំកម្ពុជានិងសហការីក៏មានវត្តមានក្នុងឱកាសនោះដែរ។គួររំលឹកផងដែថាៈ មកដល់ពេលនេះ អំណោយយសម្ភារពេទ្យ ទប់ស្កាត់ជម្ងឺ-កូវីដរបស់កងទ័ពរំដោះប្រជាជនចិនផ្តល់ជូន (ខ.  ភ.ម)មានចំនួនពីរលេីករួមកហេីយ ។  លេីកទី១ មានសម្ភារបរិក្ខា ប្រមាណ ២,២តោន ដែលភាគីមិត្តផ្តល់ឱយនៅថ្ងៃពុធ ៩ កេីត ខែ ចេត្រឆ្នាំ កុរ ឯកស័កព.ស២៥ ៦៣ត្រូវនិងថ្ងៃទី ១ ខែ មេ សា គ.ស២០២០ ស្ថិតនៅចំណត អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ។លេីកទីពីរសម្ភារ បរិក្ខាពេទ្យចំនួន ១១មុខ ទម្ងន់ ១៦ តោនសម្រាប់ទបស្កាត់វីរុសកូវីដ-១៩ ជាជំនួយរបស់ក្រសួងការ ពារប្រទេសចិន ត្រួវបានបព្ជូានតាមជេីងយន្តហោះរបស់កងទ័ពរំដោះប្រជាជនចិនផងដែរ។ ថ្ងៃនេះជាលេីកទី ៣ រួមមានៈសម្ភារ បរិក្ខាពេទ្យចំនួនទម្ងន់ផងដែរ ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print