ក្តីសង្ឃឹមជាប់ឆ្នោតប្រធានាធិបតីអាមេរិក របស់លោក Joe Biden កាន់តែខ្ពស់ ដោយទទួលបានការគាំទ្រពីក្រុមជនជាតិស្បែកខ្មៅ

ចែករំលែក៖

អាមេរិក៖ លោកត្រាំ កំពុងតែបាត់បង់ឱកាសដឹកនាំអាមេរិកបន្ថែមមួយអាណត្តិទៀត ដោយសារតែលោកបានធ្វើឲ្យបាត់បង់ការគាំទ្រ ជាច្រើនពីពលរដ្ឋអាមេរិក ពិសេសគឺក្រុម ជនជាតិស្បែកខ្មៅ ។ នៅពេលនេះលោក Joe Biden ដែលជាគូប្រជែង មានសង្ឃឹមខ្ពស់ ក្នុងការយកឈ្នះកៅអីនៅសេតវិមាន។
អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden មានសង្ឃឹមខ្ពស់ ក្នុងការបោះឆ្នោតអាមេរិក ខែវិច្ឆិកាខាងមុខ ដោយលោកទទួលបានការគាំទ្រពេញទំហឹងពីក្រុមសហគមន៍ជនជាតិស្បែកខ្មៅនៅក្នុងទឹកដីអាមេរិក។
អតីតអនុប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតនៅ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Joe Biden បានប្រកាសថា លោកនឹងដោះស្រាយបញ្ហា រើសអើងជាតិសាសន៍ ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផលប្រយោជន៍ សហគមន៍ជនជាតិស្បែកខ្មៅនៅអាមេរិក។
នៅថ្ងៃទី១ ខែមិថុនា អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden បានសន្យាជាមួយថ្នាក់ដឹកនាំ មានដើមកំណើតអាហ្វ្រិកនៅបណ្តារដ្ឋ ក្នុងនោះមានរដ្ឋ Delaware ថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនោះ លោកនឹងដោះស្រាយបញ្ហា ប្រកាន់ជាតិសាសន៍ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមជនជាតិស្បែកខ្មៅ។
នៅក្នុងជំនួបជាមួយ ថ្នាក់ដឹកនាំ អាមេរិកមានដើមកំណើតអាហ្រ្វិក លោក Joe Biden បានអំពាវនាវដល់ពលរដ្ឋអាមេរិក មានដើមកំណើតស្បែកខ្មៅបោះឆ្នោតគាំទ្រលោក ដើម្បីទទួលបានសំឡេងភាគច្រើនទាំង ក្នុងរដ្ឋសភា និងព្រឹទ្ធសភា ជាការងាយស្រួលបំផុតដើម្បីសម្រេចគោលនយោបាយផ្សេងៗ។ ប្រសិនបើគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនក្នុងស្ថាប័នសំខាន់ទាំងពីរ ការអនុម័តច្បាប់ គឺជារឿងងាយស្រួលបំផុត៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print