កីឡាករអាមេរិក Floyd Mayweather បានជាប់ចំណាត់ថ្នាក់លេខ១ ជាកីឡាករប្រដាល់សកលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករអាស៊ីសញ្ជាតិហ្វីលីពីន Manny Pacquiao ។ នេះបើយោងតាមការចុះផ្សាយរបស់ BoxRec កាលពីម្សិលមិញ ។
BoxRec បានកំណត់ឈ្មោះកីឡាករប្រដាល់សកលល្អបំផុតនៅលើលោក ចំនួន១០រូប ក្នុងនោះគេសង្កេតឃើញមិនមានឈ្មោះកីឡាករល្បីៗជាច្រើន។ ប៉ុន្តែបែរជាជាប់កីឡាករ Floyd Mayweather ជាអ្នកឈរនៅចំណាត់ថ្នាក់លេខ១។
Floyd Mayweather មានកំណត់ត្រាប្រកួតមិនចាញ់ទាល់តែសោះក្នុងអាជីពកីឡាករប្រដាល់សកល។ ដូច្នេះទើបបានជាជាប់លេខ១នៅលើគេតែម្ដង ខណៈដែលលេខ២វិញ បានទៅលើកីឡាករ Manny Pacquiao របស់ប្រទេសហ្វីលីពីន ។
សូមបញ្ជាក់ថា កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Mike Tyson, Evander Holyfield និង Rocky Marcianoជាដើមមិនស្ថិតក្នុងបញ្ជីកីឡាករល្អបំផុតទាំង១០ឡើយ ។ ស្របពេល Muhammad Ali មានឈ្មោះក្នុងបញ្ជី១០នាក់នោះដែរ តែស្ថិតនៅលេខ៤ ។ នេះបើតាមការបង្ហាញរបស់ BoxRec ដដែល ៕
ដោយ៖ ភិរក្ស