អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មិន​ខ្វល់​អំពី​បញ្ហា​ល្បែងស៊ីសង​

ចែករំលែក៖

​ភ្នំពេញ៖​ ប្រភេទ​ល្បែង​ចាក់​ភា្ន​ល់​ស៊ីសង​ខុសច្បាប់​រួម​មាន​ ក្រៅពី​កន្ទុយលេខ​-​សង្វៀន​ប្រជល់​មាន់​-​បៀរ​-​អាប៉ោង​ គឺ​មាន​កន្លែង​ចាក់​បាល់​ កំពុង​រីក​ដុះដាល​យ៉ាង​ពេញបន្ទុក​ នៅ​តាម​មូលដ្ឋាន​-​តាម​ផ្សារ​-​ នានា​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ តែបើ​ការ​បង្ក្រាប​វិញ​ ហាក់បីដូចជា​ស្តួចស្តើង​ បំផុត​ គេ​មិនដឹង​ថា​ អាជ្ញាធរ​សមត្ថកិច្ច​បិទ​ភ្នែក​ត្រូវ​ថ្នាំ​សណ្តំ​ ឬ​មិន​ហ៊ាន​ខ្លាច​ប៉ះ​ខ្សែ​យ៉ាងណា​នោះ​ទេ​ ។​

​សង្វៀន​ប្រជល់​មាន់​ មួយ​កន្លែង​ ដែល​ល្បី​ពេញ​ភូមិ​ រហូត​ពលរដ្ឋ​លាន់មាត់​ ម្ចាស់​សង្វៀន​ ជា​តារាចម្រៀង​ ល្បី​ពេញ​និយម​ ម្នាក់​បើក​លេង​ប្រជល់​ ស្ថិត​នៅ​ខាងលិច​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ កណ្តាល​ព្រៃ​ឫស្សី​ ម៉ុង​ចិន​ ក្នុងភូមិ​ខ្វែ​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បើក​លេង​លាយ​ជាមួយ​ ល្បែង​អាប៉ោង​ផង​ដែរ​។​ សមត្ថកិច្ច​ឬ​អាជ្ញាធរ​មើល​រំលង​មិនឃើញ​ ដោយសារ​បាំងបិទ​ទៅ​ដោយ​គុម្ព​ឫស្សី​ក៏​មិនដឹង​ ទើប​មិន​បាន​បង្ក្រាប​ ។​ រីឯ​កន្លែង​ចាក់​បាល់​វិញ​ កើត​មាន​ច្រើន​កន្លែង​ ជ្រក​ក្រោម​ស្លាក​ អី​ន​ធឺ​ណែ​ត​ មួយ​កន្លែង​ នៅ​តាម​ផ្លូវជាតិ​លេខ​៣​ យីហោ​ 188​ Net​ ភូមិ​ព្រៃ​ព្រីង​ត្បូង​ សង្កាត់​ចោម​ចៅ​ ។​ មួយ​កន្លែង​ទៀត​នៅ​តាម​ផ្លូវជាតិ​លេខ​៤​ ជាប់​ក្លោ​ង​ទ្វារ​ច្រកចូល​បុរី​ចោម​ចៅ​ យីហោ​ AA2888​ ណេ​ត​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​ សង្កាត់​ចោម​ចៅ​ ហើយ​ពុំដែល​ឃើញ​ អាជ្ញាធរ​ សមត្ថកិច្ច​ ហ៊ាន​ក្អក​ ចុះ​ទៅ​មើល​ឡើយ​ ។​

​តាម​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​ប្រាប់​ឱ្យ​ដឹង​ថា​ សង្វៀន​ប្រជល់​មាន់​ ដែល​ សូ​ម្បី​តែ​ក្មេង​ក្នុងភូមិ​ក៏​ដឹង​ដែរ​ ថា​ម្ចាស់​អ្នក​បើក​ ជា​តារាចម្រៀង​ ល្បី​ពេញ​និយម​នោះ​ ហើយ​ក៏​ជា​ពិធីករ​ ក្នុង​ពិធី​មង្គលការ​ ផង​ដែរ​ នោះ​ បន្ទាប់​ពី​ លួច​បើក​សង្វៀន​ប្រជល់​មាន់​ខុសច្បាប់​ នៅ​ក្នុង​ខណ្ឌឫស្សីកែវ​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ ចុះ​បង្ក្រាប​ បំបែក​ទីតាំង​ ឆ្នាំងបាយ​របស់​តារាចម្រៀង​រួច​មក​ ក៏​បាន​មក​លួច​បើក​ សង្វៀន​ប្រជល់​មាន់​ ខុសច្បាប់​ ដោយ​លួចលាក់​ ក្នុង​ព្រៃ​ឫស្សី​ ម៉ុង​ខ្មោច​ ក្បែរ​សាលាសង្កាត់​ត្រពាំង​ក្រសាំង​ សារ​ជា​ថ្មី​ ដើម្បី​បំពេញ​ប​ង្ក្រ​ប់​ បន្ថែម​ពីលើ​របរ​អាជីព​ ជា​តារាចម្រៀង​ ។​

​ពលរដ្ឋ​បន្ត​ទៀត​ថា​ ទីតាំង​ប្រជល់​មាន់​ក្នុង​ព្រៃ​ម៉ុង​ខ្មោច​ខាងលើ​ មាន​បង្កប់​ទៅ​ដោយ​ល្បែង​ បៀ​ អាប៉ោង​ ដែល​អ្នក​ភូមិ​ស្គាល់​ច្បាស់​ ឈ្មោះ​ក្រឹម​ ជា​មេ​ក្លោ​ង​ ដែល​រស់នៅ​ភូមិ​ក្បែរ​នោះ​ ។​ វង់ល្បែង​ស៊ីសង​ ទាំងនោះ​ហាក់បីដូចជា​ មាន​សេចក្តីសុខ​ ខណ​:​ដែល​សមត្ថកិច្ច​ មិន​ទាន់​ហ៊ាន​បង្ក្រាប​ ឬ​មើល​មិនឃើញ​ក៏​មិនដឹង​ ។​

​ចំណែក​ពលរដ្ឋ​នៅ​ ក្នុងភូមិ​ព្រៃ​ព្រីង​ ទាំង​ត្បូង​ ទាំង​ជើង​ សង្កាត់​ចោម​ចៅ​ វិញ​បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​មូលដ្ឋាន​ កើត​មាន​ល្បែងស៊ីសង​ ខុស​ពី​កត់​ឆ្នោត​ មាន​ កន្លែង​ចាក់​បាល់​ ចំនួន​២​ធំៗ​ បើក​ បម្រើ​សេវាកម្ម​ ២៤​ម៉ោង​លើ​២៤​ម៉ោង​ គ្មាន​ញញើត​ អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ ថ្នាក់​តូចតាច​ឡើយ​ ដែល​ជ្រក​ក្រោម​ស្លាក​ អ៊ី​ន​ធឺ​ណែ​ត​ ប្រកប​ទៅ​ដោយ​ ភាព​រលូន​ គ្មា​សមត្ថកិច្ច​និង​ធា​ជ្ញា​ធរ​ណា​ ហ៊ាន​ក្អក​ឡើយ​ ។​

​ពលរដ្ឋ​បានឱ្យ​ដឹងផង​ដែរ​ថា​ ទោះជា​ អាជ្ញាធរ​ គ្រប់​លំដាប់ថ្នាក់​ ដាក់​ពង្រាយ​ ស្លាក​ផ្ទាំង​ប៉ាណូ​ ផ្សព្វផ្សាយ​ លក្ខណ​:​សម្បត្តិ​ទាំង​៩​យ៉ាង​ របស់​ភូមិ​-​សង្កាត់​,​ឃុំ​មាន​សុ​វត្តិភាព​ យ៉ាងណា​ក៏​ដោយ​ ក្នុង​នោះ​ ចំណុច​ទី​៥​ ដែល​បញ្ជាក់​ថា​ គ្មាន​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ កើត​មាន​ក្នុង​មូលដ្ឋាន​ ដើម្បី​ដាក់​ ពង្រឹង​ និង​រក្សា​បាន​នូវ​ សន្តិសុខ​ សុ​វត្តិភាព​ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ផ្ទុយ​ទៅ​វិញ​ ល្បែងស៊ីសង​ខុសច្បាប់​ រីក​ផុសផុល​ ទាំង​តូច​ទាំង​ធំ​ តែបើ​ការ​បង្ក្រាប​វិញ​ ហាក់បីដូចជា​ស្រួចស្រាល​ជាទី​បំផុត​ រហូត​ដល់​ពលរដ្ឋ​លើក​ឡើង​ថា​ ចាប់​បាន​តែ​តូចៗ​ រីឯ​ ទីតាំង​ធំៗ​ ចាប់​មិន​ទាន់​បាន​ ខណ​:​ដែល​ដាក់​ប្រទាក់ក្រឡា​មិន​ត្រូវ​ ឬ​មិន​ហ៊ាន​បង្ក្រាប​ មិន​ត្រឹមតែ​មាន​កើត​ប៉ុណ្ណោះ​ទេ​នៅ​មាន​ជា​ច្រើន​មុខ​ ជា​ច្រើន​កន្លែង​ទៀត​ រាប់​មិន​អស់​ ទូ​ទាំង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ៕

12

11

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print