អាជ្ញាធរខណ្ឌដូនពេញចុះផ្អាក ការដ្ឋានសាងសង់គ្មានច្បាប់អនុញ្ញាតក្នុងសង្កាត់ស្រះចក ជាបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញ​ ៖​ លោក​ ម៉ុក​ ច័ន្ទ​ករុណា​ អភិបាលរង​ខណ្ឌដូនពេញ​ បានដឹកនាំ​ក្រុមការងារសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់ដែលគ្មានច្បាប់អនុញ្ញាត កាលពីព្រឹកថ្ងៃ​អង្គារ​ ១២កេីត​ ខែ​ជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែ​មិថុនា​ ឆ្នាំ​២០២០ វេលា​ម៉ោង០៩និង០០នាទី​ ស្ថិត​នៅច្រកផ្លូវ​លេខ៤៥​ ភូមិ១៧ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ ។

លោកអភិបាលរង​ខណ្ឌបន្តថា ពេលចុះដល់ទីតាំងជាក់ស្តែង លោកពិនិត្យឃើញថា មិនមានអ្នកមានសិទ្ធិតំណាងឲ្យម្ចាស់ទីតាំងទាំងពីរនេះទេ។ ដោយក្រុមការងារបានព្យាយាមទំនាក់ទំនងជាមួយម្ចាស់ទីតាំងទាំង២ទីតាំងសួរនាំអំពីលិខិតអនុញ្ញាត និងឯកសារពាក់ព័ន្ធមកបង្ហាញក្រុមកាងារ ក៏ប៉ុន្តែមិនមានអ្នកមានឯកសារយកមកបង្ហាញនោះទេ ។

ក្នុងប្រតិបត្តិការនោះដែរ លោកអភិបាលរងបានមានមតិណែនាំដូចខាងក្រោម៖

១ – ត្រូវផ្អាកការដ្ឋានជាបណ្តោះអាស្នន និងត្រូវយកឯកសារពាក់ព័ន្ធ និងលិខិតអនុញ្ញាតសាងសង់មកបង្ហាញផ្ទៀងផ្ទាត់ នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង០០នាទី ។

២ – ចំពោះរោងស័ង្កសីបណ្តោះអាសន្ន ក្រុមការងារ នឹងសុំគោលការណ៍ដឹកនាំពីលោកអភិបាលខណ្ឌ បន្ត ។

ក្រោយចុះត្រួតពិនិត្យរួច ក្រុមការងារបានអានកំណត់ហេតុជូនតំណាងម្ចាស់ទីតាំងទាំងពីរខាងលើស្តាប់ចប់សព្វគ្រប់ ហើយតំណាងម្ចាស់ទីតាំង បានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុង ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print