អាជ្ញាធរខណ្ឌដូនពេញចុះផ្អាក ការដ្ឋានសាងសង់គ្មានច្បាប់អនុញ្ញាតក្នុងសង្កាត់ស្រះចក ជាបណ្ដោះអាសន្ន

ចែករំលែក៖

ភ្នំពេញលោកម៉ុកច័ន្ទករុណាអភិបាលរងខណ្ឌដូនពេញបានដឹកនាំក្រុមការងារសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់ដែលគ្មានច្បាប់អនុញ្ញាត កាលពីព្រឹកថ្ងៃអង្គារ១២កេីតខែជេស្ឋឆ្នាំជូតទោស័ក.ស២៥៦៤ត្រូវនឹងថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទីស្ថិតនៅច្រកផ្លូវលេខ៤៥ភូមិ១៧ សង្កាត់ស្រះចកខណ្ឌដូនពេញ

លោកអភិបាលរងខណ្ឌបន្តថា ពេលចុះដល់ទីតាំងជាក់ស្តែង លោកពិនិត្យឃើញថា មិនមានអ្នកមានសិទ្ធិតំណាងឲ្យម្ចាស់ទីតាំងទាំងពីរនេះទេ ដោយក្រុមការងារបានព្យាយាមទំនាក់ទំនងជាមួយម្ចាស់ទីតាំងទាំង២ទីតាំងសួរនាំអំពីលិខិតអនុញ្ញាត និងឯកសារពាក់ព័ន្ធមកបង្ហាញក្រុមកាងារ ក៏ប៉ុន្តែមិនមានអ្នកមានឯកសារយកមកបង្ហាញនោះទេ

ក្នុងប្រតិបត្តិការនោះដែរ លោកអភិបាលរងបានមានមតិណែនាំដូចខាងក្រោម៖

ត្រូវផ្អាកការដ្ឋានជាបណ្តោះអាស្នន និងត្រូវយកឯកសារពាក់ព័ន្ធ និងលិខិតអនុញ្ញាតសាងសង់មកបង្ហាញផ្ទៀងផ្ទាត់ នៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៩ និង០០នាទី

ចំពោះរោងស័ង្កសីបណ្តោះអាសន្ន ក្រុមការងារ នឹងសុំគោលការណ៍ដឹកនាំពីលោកអភិបាលខណ្ឌ បន្ត

ក្រោយចុះត្រួតពិនិត្យរួច ក្រុមការងារបានអានកំណត់ហេតុជូនតំណាងម្ចាស់ទីតាំងទាំងពីរខាងលើស្តាប់ចប់សព្វគ្រប់ ហើយតំណាងម្ចាស់ទីតាំង បានឯកភាពតាមការណែនាំរបស់ក្រុមការងារទាំងស្រុង ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print