Breaking News ៖ អុញនោះ! អូស្ត្រាលីថ្កោលទោសអាមេរិកដែលវាយប្រហារទៅលើអ្នកសារព័ត៌មានរបស់ខ្លួន២រូប

ចែករំលែក៖

ប្រទេសអូស្ត្រាលី៖ អ្នកសារព័ត៌មានរបស់បណ្តាញព័ត៌មាន​​7news របស់អូស្ត្រាលី​រងការវាយប្រហារនៅអាមេរិក ដោយប៉ូលិស​ប្រើ ដំបងវាយប្រហារ​ក្នុងពេលកំពុងតែថតវីដេអូស្តីពីបាតុកម្ម នៅមុខសេតវិមាន​អាមេរិក។
ក្រសួងការបរទេសអូស្ត្រាលី​ នៅថ្ងៃទី​២ខែមិថុនា បានប្រកាសឲ្យដឹងថា ៖ នឹងបើកការស្រាវជ្រាវ​ ក្រោយអ្នកសារព័ត៌មាន7Newsពីរនាក់រងការវាយប្រហារនៅមុខសេតវិមាន។ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានបញ្ជាក់ថា ៖ នៅពេលនេះ​ស្ថានទូតអូស្ត្រាលីនៅអាមេរិក​ ទទួលភារកិច្ចក្នុងការស្រាវជ្រាវ ករណីខាងលើ ក៏ដូចជា​តវ៉ាឡើងទៅកាន់រដ្ឋាភិបាលអាមេរិក ។ ការស្រាវជ្រាវត្រូវបានធ្វើឡើងតាមសំណើររបស់នាយករដ្ឋមន្ត្រី​Scott Morrison។
រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងថា ៖ សកម្មភាពវាយប្រហារទៅលើអ្នកសារព័ត៌មាន ពីសំណាក់កម្លាំងសន្តិសុខអាមេរិក គឺជារឿងមិនអាចទទួលយកបានឡើយ​។ ហេតុការណ៍ ខាងលើកើតឡើង នៅវេលាម៉ោង​៦និង​២៥នាទីល្ងាចថ្ងៃទី​​២ខែមិថុនា​ ក្នុងពេលអ្នកសារព័ត៌មាន​របស់អូស្ត្រាលី​២រូប មានឈ្មោះ Amelia Brace អ្នករាយការណ៍​និងTim Myers អ្នកថត់វីដេអូ។
តាមការលើកឡើងរបស់ភាគីអូស្ត្រាលី ប៉ូលិតបានប្រើដំបងរុញអ្នកថតវីដេអូ​Tim Myersហើយវាយប្រហារទៅលើគាត់តែម្តង។ ក្រោយមកប៉ូលិសម្នាក់ទៀតក៏បានប្រើដំបងវាយប្រហារ ទៅលើអ្នករាយការណ៍ ដែលរត់គេចខ្លួន។ សកម្មភាពទាំងនោះបានធ្វើឲ្យអូស្ត្រាលីខឹងសម្បារយ៉ាងខ្លាំង ចំពោះសកម្មភាព ខាងលើ​របស់កម្លាំងបង្ក្រាបបាតុកម្មរបស់ អាមេរិក​ ថាជាការរំលោភបំពានសិទ្ធិសេរីភាពសារព័ត៌មាន​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print