អាមេរិក៖ ភរិយាប៉ូលិស Chauvin ដែលជាដើមហេតុបង្កឲ្យមានបាតុកម្មរើសអើងជាតិសាសន៍នៅអាមេរិក គឺអ្នកស្រីKellie ដែលជាអតីត បេក្ខនារីប្រឡងបវរកញ្ញា បានសម្រេចលេងលះជាមួយស្វាមី ក្រោយការរួមរស់ជាមួយគ្នាជាង១០ឆ្នាំមក។
តំណាងអ្នកស្រី Kellie បានលើកឡើងថា៖ ខ្ញុំសូមអរគុណដល់អ្នកដែលបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះGeorge Floyd និងអ្នកដែលឈឺចាប់ដោយសារតែរឿងរ៉ាវបង្កឡើងដោយប្តីរបស់នាង។ ជាមួយគ្នានេះដែរ អ្នកស្រី ក៏បានស្នើដល់កម្លាំងសន្តិសុខជួយការពារសុវត្ថិភាពដល់ អ្នកស្រីនិងសាច់ញាតិ ដោយអាចក្លាយជាចំណុចវាយប្រហារពីក្រុមជនជាតិស្បែកខ្មៅសងសឹក។
ចំណែកអតីតប៉ូលិសត្រូវបានការពារយ៉ាងតឹងតែង នៅបន្ទប់ឃុំខ្លួន គឺបានត្រួតពិនិត្យរាល់១៥នាទីម្តង។ នៅពេលនេះ អតីតបូលិសរូបនេះបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង សម្ងាត់ ផ្សេងទៀតដែលមានសុវត្ថិភាព ៕
...
ដោយ៖ ធី រីណា